Oops! It appears that you have disabled your Javascript. In order for you to see this page as it is meant to appear, we ask that you please re-enable your Javascript!

ផ្អកកំពឹស

គ្រឿងផ្សំ៖
កំពឹសស្រស់ ២ខាំ
អំបិល ១ស្លាបព្រាកាហ្វេ
អង្ករលីង បីស្លាបព្រាបាយ
រំដេងបុក ១ស្លាបព្រាកាហ្វេ
ម្ទេស ២-៣គ្រាប់

របៀបធ្វើ៖
១- យកកំពឹសកាត់ធ្មុងលាងទឹកអោយស្អាត ហើយសម្រស់អោយស្រស់ទឹក កុំអោយមានលាយសត្វល្អិតអ្វីផ្សេងៗ នៅក្នុងនោះ។
២- ប្រលាក់កំពឹស ជាមួយអំបិលនិងរំដេងអោយសព្វ ទើបដាក់អង្ករលីងនិងម្ទេសហាន់ លាយចូលអោយសព្វ ទុកចំនួនបីឬបួនថ្ងៃ នឹងមានរសជាតិជូរល្មម។
៣- នៅពេលជូរហើយ សូមយកទុក នៅក្នុងទូទឹកកក អាចទុកបាន ប្រហែល មួយអាទិត្យ ទៅ ១០ថ្ងៃ។

Facebook Comments

error: Content is protected !!