Oops! It appears that you have disabled your Javascript. In order for you to see this page as it is meant to appear, we ask that you please re-enable your Javascript!

ជ្រក់ល្ហុង

ជ្រក់ល្ហុង អាចយកទៅទទួលទានជាមួយសាច់គោអាំង នំបុ័ង សាច់ក្រកជាដើម។
គ្រឿងផ្សំ

  • ល្ហុងឈូសសរសៃ ៣៥០ក្រាម
  • អំបិល ១ស្លាបព្រាបាយ
  • ត្រសក់ ២៥០ក្រាម
  • ការ៉ុត ១២០ក្រាម
  • ខ្ញី ២៥ក្រាម
  • ខ្ទឹមក្រហម ២៥ក្រាម
  • ទឹកខ្មេះ ៤០មល
  • ខ្ទឹមសចិញ្ច្រាំ ១០ក្រាម
  • ស្ករស ៣ស្លាបព្រាបាយ
  • ម្សៅស៊ុបខ្នរ ១ស្លាបព្រាបាយ
  • អំបិល ១/៣ស្លាបព្រាបាយ

វិធីធ្វើ

  1. ការ៉ុតឈូសជាសរសៃៗ ត្រសក់ហាន់ចង្វាមូល ខ្ញី និងខ្ទឹមក្រហមហាន់ជាបន្ទះស្តើងៗ។
  2. យកល្ហុង និងការ៉ុតច្របល់ជាមួយនឹងអំបិល ទុករយះពេល ៥នាទី។
  3. ហើយលាងទឹកអោយអស់ជាតិអំបិល រួចស្រង់ចេញ ពូតទឹកអោយអស់ ទើបដាក់លាយជាមួយខ្ញី ត្រសក់ ខ្ទឹមក្រហម ខ្ទឹមស ចាក់ស្ករស ម្សៅស៊ុបខ្នរ អំបិល ដោយច្របល់ចូលគ្នាឲសព្វល្អ។
  4. បន្ទាប់មកយកទឹកខ្មេះចាក់ចូល ហើយច្របល់អោយសព្វម្តងទៀត ទុកជាការស្រេច។
Facebook Comments

error: Content is protected !!