Oops! It appears that you have disabled your Javascript. In order for you to see this page as it is meant to appear, we ask that you please re-enable your Javascript!

ឆាមីកាតាំង


គ្រឿងផ្សំ

  • សាច់គោ ឬសាច់ជ្រូក (ហាន់ជាបន្ទះស្ដើងៗ) ឬលាយគ្រឿងសមុទ្រតាមចំនូលចិត្ត
  • ដើមខាត់ណា
  • មីកាតាំង ឬគេហៅថាបាញ់កាញ់យកអាទន់
  • ប្រេងឆា ខ្ទឹមស ម្រេច ប្រេងខ្យង ទឹកត្រី ទឹកស៊ីអីវ អំបិល ប៊ីចេង ស្ករស ខ្ទឹមសចិញ្ចាំ ម្សៅស៊ុបមាន់ ម្សៅឆា និង ពងទា។

វិធីធ្វើ 

  1. មុនដំបូងត្រូវសកខាត់ណាលាងទឹករួចហាន់ជារបៀបឆា។
  2. បន្ទាបយកឆ្នាំងឬខ្ទះដាំទឹកបន្តិចដើម្បីធ្វើការស្រុះរយៈពេល៣០វិនាទីក្នុងទឹកដែលស្រុះខាត់ណាត្រូវបន្ថែមអំបិលនិងប្រេងឆាបន្តិចដើម្បីរក្សាពណ៍ឲ្យនៅបានស្អាតបន្ទាប់ពីស្រុះរួចយើងចាក់ចូលក្នុងចញ្ចែងលាងជាមួយទឹកធម្មតាទុកមួយឡែក។
  3.  ចំពោះសាច់យើងត្រូវធ្វើការប្រឡាក់ជាមួយគ្រឿងទេសមានដូច ស្ករស អំបិិល ប៊ីចេង ម្សៅស៊ុបមាន់ ប្រេងខ្យង ទឹកត្រី ទឹកស៊ីអីវ និងម្រេចរួចធ្វើការច្របល់ឲ្យសប់ទុកមួយឡែក។
  4. ចំនែកមីកាតាំងយើងត្រូវប្រលេសវាកុំឲ្យនៅជាប់គ្នារួចធ្វើការប្រឡាក់ជាមួយប្រេងខ្យងរួចទុកមួយឡែក។

វិធីឆា

  1. យកខ្ទះដាក់ប្រេងឆាចូលទុកឲ្យក្ដៅបន្ទាប់មកដាក់ខ្ទឹមសចូលលីងឲ្យឈ្ងុយ ។
  2. រួចដាក់សាច់ដែលបានប្រលាក់គ្រឿងឆាឲ្យឆ្អិនបន្ទាប់មកដាក់ខាត់ណា ដែលបានស្រុះរួចឆាជាមួយគ្នា។
  3. បន្ទាប់មកទៀតចាក់ទឹកលាយជាមួយម្សៅឆាដើម្បីឲ្យវាឡើងខាប់ពេលដែលដែលឆាពុះភ្លក់មើលរសជាតិតាម ចំនូលចិត្ត ។
  4. រួចបន្ថែមពងទាកូវាឲ្យសព្វចុងក្រោយដាក់មីដែលយើងបានប្រឡាក់ជាមួយប្រេងខ្យងធ្វើការឆាឲ្យសព្វម្ដងទៀតជាកាស្រេច។
Facebook Comments

error: Content is protected !!