មាន់ត្រជាក់ស្រួួយឆ្ងាញ់

តើអ្នកទាំងអស់គ្នាដឹងរបៀបធ្វើអោយស្ពៃស្រួយឆ្ងាញ់ទេ ?? តោះមើលរបៀបធ្វើ

គ្រឿងផ្សំ

  • មាន់ស្រែ១គីឡូ
  • ស្ពៃខ្មៅ ១គីឡូកន្លះ
  • ការ៉ុត ខ្ទឹមស ជីវ៉ាន់សុ៑យ
  • ប្រេងខ្យង ម្សៅសុ៑បខ្នរ ប្រេងល្ង ទឹកក្បុង ទឹកសុីអុិវ

វិធីធ្វើ

  1. ដាក់ទឹកដាំអោយពុះ ដាក់មាន់ស្ងោរហើយអោយផុយល្មមបេះ បង់អំបិលបន្តិចផង ពេលឆ្អិនទុកអោយត្រជាក់បន្តិចចាំបេះប៉ុនៗម្រាមដៃ។
  2. ស្ពៃខ្មៅ កាត់ស្លឹកវា ទុកធាង ហើយស្មានកាត់វាអោយស្មើរល្មមៗ ដូចក្នុងរូប ហើយសឹមយកទៅលាងទឹកអោយស្អាត។
    ដាក់ដាំទឹកអោយពុះ បង់អំបិលតិច ដាក់ស្ពៃចូល និងការ៉ុត ចិតចំនិតៗ ចាក់ទឹកក្បុងចូល ប្រហែល ២ស្លាបព្រា ទុកចោល៣-៥នាទី ហើយស្រង់ស្ពៃឡើង លាងទឹកត្រជាក់៣ទឹក អោយបាត់ធំក្លិនទឹកក្បុង រួចយកត្រាំទឹកកក យ៉ាងហោច ៣០នាទី ទៅ១ម៉ោង ទើបស្ពៃវាស្រួយល្អ ។
  3. ចិញ្រ្ចាំខ្ទឹមស ដាក់បំពង អោយឈ្ងុយ ចាំដាក់គ្រឿងផ្សំ ប្រេងខ្យង ប្រេងល្ង ម្សៅសុ៑បខ្នរ ទឹកសុីអុីវ បីចេង (មិនដាក់ក៏បាន) ស្ករស១ចិប ឆាមួយពុះលើកឡើង។
  4. ហើយយកមកលាយសាច់មាន់ដែលបេះហើយ ខ្លះ លាយស្ពៃខ្លះ បន្ទាប់មកយកចាន ល្មមរៀបសាច់មាន់ក្រោម ហើយចាំរៀបស្ពៃលើ យកថង់បិទជិត យកក្លាសេ ទូត្រជាក់ទុកអោយត្រជាក់ តែមិនមែនកន្លែងកកទេណា ពេលរៀបញាំទើបចាក់ត្រឡប់អោយសាច់មាន់នៅពីលើវិញ
    ទឹកក្បុងសំរាប់ដាក់អោយស្ពៃស្រួយឆ្ងាញ់ ។
Facebook Comments

error: Content is protected !!