លោតឆា


គ្រឿងផ្សំ

  • លតអង្ករ កន្លះគីឡូ
  • សណ្តែកបណ្តុះ  ១ក្តាប់
  • ស្លឹកខ្ទឹម ២ដើម
  • ទឹកខ្យង ពីរស្លាបព្រាបាយ
  • ប្រេងឆា ៥ស្លាបព្រាបាយ
  • ទឹកម្ទេស
  • ពងមាន់ ១
  • សាច់តាមចំណូលចិត្ត សាច់គោ បង្គា ប៉ាត់តេ……

វិធីធ្វើ

  1. កំដៅខ្ទះអោយក្តៅ ហើយចាក់ប្រេងឆាចូល។
  2. ចាក់ទឹកខ្យងចូល កូរនឹងខ្លាញ់ រួចសឹមចាក់បង្គាចូល ឆាអោយសព្វ
  3. ចាក់លតចូល ហើយឆាអោយចូលជាតិសព្វ រួចភ្លក្សសាបប្រៃ ថែមថយ តាមចំណូលចិត្ត។
  4. ចាក់សណ្តែកបណ្តុះនិងខ្ទឹមដើម កាត់ខ្លីៗចូល ឆាលាយអោយសព្វ ហើយដួសដាក់ចាន កុំអោយស្លោកសណ្តែកទាន់។
  5. ចៀនពងមាន់មួយ ដាក់បន្តុបពីលើលតឆា។
  6. ចង់ឆ្ងាញ់ ត្រូវស្រូបទឹកម្ទេសជូរអែម ថែមទៀត។
     
Facebook Comments

error: Content is protected !!