គុយទាវទូក

គ្រឿងផ្សំ

  • សាច់គោហាន់ជាចំនិតស្ដើង
  • ឆ្អឹងស៊ុបគោ
  • ប្រហិតសាច់គោ
  • ឈាមគោស្រស់ (យើងអាចធ្វើជាសាច់ជ្រូកក៏បានដោយផ្ដូរ ជាសាច់ជ្រូកចំនិត ឆ្អឹងស៊ុបជ្រូក ប្រហិតសាច់ជ្រូកក៏បានប្រហិតសាច់គោក៏បាន និងឈាមជ្រូកស្រស់)
  • ត្រកួន
  • សណ្ដែកបណ្ដុះ
  • ទឹកត្រី
  • ស្ករស
  • អំបិល
  • ប៊ីចេង
  • ម្រេចគ្រាប់
  • ថ្នាំចិន
  • ទឹកស៊ីអីវ
  • មើមខ្ញីបន្តិច
  • និងដើមឃិនឆាយមួយដុំ គុយទាវសរសៃតូច
  • ខ្ទឹមលីងនិងស្លឹកខ្ទឹម។

វិធីធ្វើ

  1. យើងត្រូវដាំទឹកឲ្យពុះរួចដាក់ឆ្អឹងស៊ុបរង្ងាស់ ជាមួយទឹកត្រី ស្ករស អំបិល ប៊ីចេង ម្រេចគ្រាប់ ថ្នាំចិន ទឹកស៊ីអីវមើមខ្ញី និងដើមឃិនឆាយទាល់តែឆ្អិនចេញជាតិល្អ។
  2. បន្ទាប់មកយើងត្រូវដាំទឹកមួយឆ្នាំងទៀតដើម្បីស្រុះគុយទាវ ត្រកួន និងសណ្ដែកបណ្ដុះឲ្យទន់រួចហើយដាក់ចាន យើងយកកន្ត្រងគុយទាវមកធ្វើការស្រុះសាច់គោនិងប្រហិត ប៉ុន្តែកុំឲ្យឆ្អិនពេក រួចហើយដាក់ពីលើចានដែលដាក់គុយទាវ។
  3. ចុងក្រោយយើងត្រូវយកវែកសំលរហើយចាក់ឈាមគោស្រស់ចូលក្នុងវែកបន្តិចបន្ទាប់មកយកវែកដែលដាក់ឈាមនោះលាយជាមួយទឹកស៊ុបដែលយើងបានដាំនោះ(តែមិនមែនចាក់ទៅក្នុងឆ្នាំងស៊ុបនោះទេ)យើងត្រូវកាន់វែកនោះដាក់លើទឹកស៊ុបដែលក្ដៅរួចយកស្លាបព្រាកូរទាល់តែទឹកស៊ុបនោះឡើងក្រម៉ៅនោះមានន័យថាស៊ុបឈាមនោះឆ្អិនហើយចាក់ចូលទៅក្នុងចានគុយទាវ ជាចុងក្រោយរោយខ្ទីមលីង និងស្លឹកខ្ទឹមពីលើជាការស្រេច។
Facebook Comments

error: Content is protected !!