កប់ត្រីចង្វា

គ្រឿងផ្សំ

  • គ្រឿងបុក( ស្លឹកគ្រៃ រំដេង ខ្ទឹមស ខ្ទឹមក្រហម ម្ទេសទុំ ស្លឹកក្រូច រមាត អំពិលខ្ចីបីគួរ បុកលាយចូលគ្នាអោយម៉ដ្ឋ)
  • គ្រឿងបុក ២ស្លាបព្រាបាយ
  • ត្រីចង្វា ៣០០ក្រាម
  • ប្រហុក មួយស្លាបព្រា
  • ស្លឹកម្រះព្រៅមួយក្តាប់

វិធីធ្វើ

  1. លាយគ្រឿងទាំងអស់ចូលគ្នាអោយសព្វ ហើយដាក់ខ្ចប់ស្លឹកចេក ត្បុតអាំងភ្លើងងំ ចំនួន២០នាទី។
  2. ពេលឆ្អិន បរិភោគជាមួយអន្លក់ ត្រសក់ សណ្តែកគួរ ត្រប់ ផ្កាកំប៉ោក ផ្កាស្នោចៀន ឬ ស្រុះ ឬ ស្រស់ ត្រសក់ពស់ ត្រឡាចខ្ចី ផ្កាខាត់ណាខៀវ ឬផ្កាខាត់ណាស ជាដើម។
Facebook Comments

error: Content is protected !!