Oops! It appears that you have disabled your Javascript. In order for you to see this page as it is meant to appear, we ask that you please re-enable your Javascript!

គួង ឬណែមឆៅ

គ្រឿងផ្សំ

  • សំបកគួងអាចរកទិញបាននៅហាងចាប់ហួយ
  • សាច់ជ្រូកបីជាន់រឺសាច់ស្មាមុខ
  • បង្គារ
  • សាច់ជ្រូកខ្វៃ
  • នំបញ្ចុក
  • សាលាដ
  • ត្រសក់
  • ជីគ្រប់មុខ
  • សណ្តែកបណ្តុះ
  • អំបិលបន្តិច
  • ស្កសរ១ចឹប
  • ក្រូចឆ្មា១ចំណិត
  • ទឹកឆ្អិនសំរាប់ជ្រលក់សំបកគួង

វិធីធ្វើ

  1. យកសាច់ជ្រូកបីជាន់រឺសាច់ស្មាមុខដាក់ស្ងោជាមួយបង្គា
  2. រួចបង់អំបិលបន្តិច ស្កបន្តិច និងច្របាច់ក្រូចឆ្មា១ចំនិតចូលដើម្បីកាត់ក្លិនសាច់ជ្រូក និងធ្វើអោយសាច់ស្រួយល្្អ។
  3. ន្ទាប់មកស្រង់សាច់មកហាន់ស្តើងៗ បង្គារស្រង់បកសំបកចេញ និងពុះបណ្តោយជាពីរ។
  4. យកបន្លែសាលាដត្រសក់ពុះបណ្តោយតូចៗត្រសក់មួយពុះជា៦ចំណែកជីសណ្តែកបណ្តុះលាងទឹកអោយស្អាតដាក់ដោយឡែកពីគ្នា។
  5. យកគ្រឿងផ្សំទាំងអស់ដាក់ក្បែរដៃ បន្ទាប់មកយកសំបកគួងជ្រលក់ទឹករួចយកមកដាក់ក្នុងចានសំប៉ែតរៀបស្មើ។
  6. ចាប់យកសាលាដមកដាក់ពីលើរួចដាក់ នំបញ្ចុក ត្រសក់ ជីសណ្តែកបណ្តុះបន្តរៀបសាច់និងបង្គានៅក្បែរ។
  7. ហាមរៀបពីលើសាលាដនិងគ្រឿងផ្សំដទៃទៀត(ព្រោះនៅពេលមូលដោយដាក់សាច់និងបន្លែចូលគ្នាធ្វើអោយគួងមូលមិនស្អាត)
  8. បន្តមូលនិងខ្ចប់រហូលដល់អស់គ្រឿងផ្សំជាការស្រេច។

ទឹកជ្រលក់
គ្រឿងផ្សំ

  • ទឹកឆ្អិន៤ចានចង្កឹះ
  • ទឹកខ្មេះធ្វើពីអង្ក (rice vinegar ) មួយចានចង្កឹះ (អាចរកទិញបាននៅផ្សារទំនើប )
  • ស្ករស២ចានចង្កឹះ
  • ទឹកត្រី ១ចានចង្កឹះ
  • អំបិល១ស្លាបព្រាបាយ
  • ខ្ទឹមក្រហម៤មើុម(បកសំបករួចហាន់ស្តើងៗ)
  • ការ៉ុត១មើុម(ឈូសជាសៃឆ្មាលៗ)
  • ខ្ទឹមស១មើុម(បកសំបករួចហាន់ស្តើងៗ)
  1. វិធីធ្វើ
  2. យកគ្រឿងផ្សំទាំងអស់ចាក់ចូលគ្នាកូអោយរលាយស្កបន្ទាប់មកច្រក់ដាក់កែវរក្សាទុកក្នុងទូទឹកកកជាការស្រេច។ ពេលញាំអាច
  3. បន្ថែមសណ្តែកដីលីង និងម្ទេស តាមចូលចិត្ត។
  4. ទឹកជ្រលក់នេះអាចញាំជាមួយ គួង បាញ់ឆែវ បាញ់ហ៊យ បាញ់ស្រ៊ុង …… តាមត្រូវការ :))
Facebook Comments

error: Content is protected !!