ខមាំុត្រប់វែង

គ្រឿងផ្សំ

  • ត្រីកែ ៨ខាំ
  • សាច់ជ្រូកបីជាន់កន្លះគីឡូ
  • មាំុ៦ខាំ
  • ត្រប់វែង២
  • ម្ទេសហាវ៉ៃ ៥
  • ខ្ទឹមស ខ្ទឹមក្រហម
  • រំដេង
    អន្លក់ : ព្រលិត ផ្កាស្នោរ ត្រកួន ត្រយូងចេក ដើមចេក សណ្ដែកបណ្ដុះ កញ្ឆែត… ជីគ្រប់មុខ

របៀបធ្វើ :

  1.  ដាំទឹក៦ចានចង្កឹះ ពេលពុះដាក់ស្ងោរមាំុ ហើយជ្រុំវាអោយបែកសាច់ត្រី , សាច់ជ្រូក ហាន់កង់ៗខ្លះ ចិញ្រ្ជាំខ្លះ ដាក់ខ្ទះអោយក្ដៅដាក់ស្កត្នោត១វែកចូលហើយដាក់ខ្ទឹមសខ្ទឹមក្រហមឆាអោយឈ្ងុយ។
  2. ទើបដាក់ទឹកមាំុចូលតិចយកកន្ទ្រងច្រោះវាកុំអោយដោយឆ្អឹងហើយដាក់សាច់ជ្រូកចិញ្រ្ចាំចូលឆាទុកប្រហែល៥នាទីទើបដាក់សាច់ជ្រូកហាន់កង់ៗចូល។
  3. ទុក១សន្ទុះ ទើបដាក់ត្រីចូល ចាក់ទឹកមាំុចូលអោយអស់ទុក១០នាទីទៀត រំដេងដំៗ ហើយបង់ចូល ទើបដាក់ត្រប់ចូល រំងាស់ទាល់តែផុយសាច់ត្រី ទើបដាក់ម្ទេសហាវ៉ៃចូល ភ្លក់មើលសាបប្រៃ រសជាតិនោះ ផ្អែមប្រៃលមៗ ជូរតិចៗ ទឹកវាខាប់។
  4.  ខមាំុ គេមិនដាក់អំបិលទេ នាំអោយភ្លាវប្រៃ ប្រើទឹកត្រីបាន ចង់ជូរដាក់ទឹកអំពិលរឺក្រូចឆ្មារក៏បាន បើស្ទើរជូរពីមាំុ
    បីេចេងដាក់ក៏បាន មិនដាក់ក៏បាន ៕
Facebook Comments

error: Content is protected !!