គាវ​ថ្លា

គ្រឿងផ្សំ

  • សាច់ជ្រូក យកជាប់ខ្លាញ់ក៏បានមិនបាច់ក៏បានតាមការចូលចិត្ត ( លាងទឹកឲ្យស្អាត ហាន់ល្អិតតូចៗ ក៏បានចិញ្ច្រាំក៏បាន )
  • បង្គា ( បកសំបកឲ្យស្អាត លាងទឹកចេញ កាត់ជាបីដុំ )
  • ម្ស៉ៅឆារ ( លាយជាមួយទឹកក្ដៅដាំពុះ )
  • ខ្ទឹមស ខ្ទឹមក្រហម ( បកសំបកចេញ ចិញ្ច្រាំឲ្យម៉ត់ )
  • ម្ស៉ៅម្ទេសប្លោក
  • ម្រេចម៉ត់
  • ប្រេងល្ង
  • ប្រេងខ្យង
  • ស្គសរ
  • ម្សៅស៊ុបរ៉ូឌី
  • ខ្ទឹមក្រហមបំពង ( ទុករោយពីលេីគាវពេលញុំ)
  • ស្លឹកខ្ទឹម ជីវ៉ាន់ស៊ុយ ( លាងទឹកឲ្យស្អាយ ហាន់ល្អិតៗ ដាំប្រេងឆារឲ្យក្ដៅចាក់ចូល ទុករោយពីលេីគាវពេលញុំ )

វិធីធ្វេី

  1. យកម្សៅធារ លាយជាមួយ ទឹកក្ដៅដាំពុំ ច្របល់ ឬ ច្របាច់ ឲ្យសាច់ម្សៅចូលគ្នារួច ច្រកទុកក្នុងថង់ រយះពេល 20 នាទី។
  2. ដាក់ខ្ទះឲ្យក្ដៅ ចាក់ប្រេងឆារចូល បំពង ខ្ទឹមស ខ្ទឹមក្រហម ឲ្យឆ្ងុយ ចាក់សាច់ជ្រូក នឹងគ្រឿងផ្សំ ឲ្យឆ្អិនសាច់ជ្រូក ទេីបដាក់បង្គារចូល កូរឲ្យសព្វឆ្អិលល្អទុកមួយអន្លេី។
  3. យកម្សៅ ដែលច្រកថង់ មកសូន្យប៉ុនម៉េដៃ រួចច្របាច់ ឲ្យសំប៉ែតៗ ញាត់សាច់ដែលឆាររួចចូលឆ្វេីជាស្នូល ច្របាច់តិចៗ ឲ្យជិតនឹងស្អិតជាប់គ្នាល្អ ទេីបស្ងោរវាមិនបែកចេញសាច់ស្នូលមកខាងក្រៅ។
  4. របៀប ស្ងោរគាវថ្លា របស់រាសី ដាក់ឆ្នាំង ដាំទឹក កាត់ស្លឹកតយ ជាកង់ៗ នឹងប្រេងឆារ បន្តិច ចូលទៅក្នុងទឹកដាំ ថងដេីម្បីស្ងោរគាវកុំឲ្យវាស្អិតជាប់គ្នា ស្ងោររយះពេល 15 នាទីទេីបឆ្អិនបានល្អ។
  5. ធ្វេីទឹកត្រីមាន ក្រូចឆ្មារ ស្ករត្នោត ខ្ទឹមស ទឹកត្រី បីចេង អំបិល សណ្ដែកដីលីង ម្ទេស យករស់ជាតិប្រៃផ្អែមជួ សំរាប់ញុំជាមួយគាវថ្លា។
Facebook Comments

error: Content is protected !!