ប្រហុកអាំង

គ្រឿងផ្សំ

  • ប្រហុក ១០០ក្រាម
  • ក្រសាំង ៥ ផ្លែ ទៅ ៧ផ្លែ ឬអាចដាក់ម្ជូតាមរដូវកាលដែលមាន
  • សាច់ជ្រូកបីជាន់ ៤០០ក្រាម
  • ស្លឹករមៀត ឬ ស្លឹកចេក
  • ខ្ទឹមស ខ្ទឹមក្រហមគល់ស្លឹកគ្រៃ ស្លឹកក្រូចសើច ម្ទេស
  • ស្ករស អំបិល ម្សៅស៊ុប
  • បន្លែ ត្រសក់ ការ៉ុត ត្រប់ស្រួយ ពពាយ ត្រប់វែង និងសណ្ដែកកួរ ឬ បន្លែ​អន្លក់អន្លៃ​ខ្ចី​ៗផ្សេងៗ តាម​ចំណូលចិត្ត​

វិធីធ្វើ

  1. ដំបូងត្រូវយកត្រីប្រហុកទៅលាងទឹកឲ្យស្អាត រួចសឹមយកមកចិញ្ច្រាំឲ្យម៉ដ្ឋល្អ។
  2. សាច់ជ្រូកបីជាន់ត្រូវចិញ្ច្រាំមុននឹងបន្ថែមក្រសាំង ខ្ទឹមស ខ្ទឹមក្រហម ចិញ្ច្រាំចូលគ្នា។ ចំពោះស្លឹកគ្រៃ និងស្លឹកក្រូចសើចត្រូវបុកវាក្នុងត្បាល់ឲ្យម៉ដ្ឋសិន សឹមយកមកចិញ្ច្រាំជាមួយប្រហុក និងសាច់ជ្រូកបីជាន់ ដោយបន្ថែមម្ទេស ស្ករស អំបិល និងម្សៅស៊ុប។
  3. ប្រហុកដែលចិញ្ច្រាំរួចត្រូវខ្ចប់ស្លឹករមៀត ហើយរុំស្លឹកចេកមួយជាន់ទៀតដើម្បីឲ្យវាមានក្លិនឈ្ងុយ មុននឹងយកទៅដុតរយៈពេលប្រមាណ ២០ នាទីដោយប្រើកម្ដៅភ្លើងងំតិចៗ។
  4. រៀបប្រហុកអាំងរួចរៀបដាក់ចានជាមួយបន្លែអន្លក់ត្រសក់ការ៉ុត ត្រប់ស្រួយ ពពាយ ត្រប់វែង និងសណ្ដែកកួរ ឬបន្លែដទៃទៀតជាការស្រេច៕
Facebook Comments

error: Content is protected !!