ម្ទេសលីងខ្លាញ់

ម្ទេសលីងខ្លាញ់ សម្រាប់ដាក់បរិភោគជាមួយ ឆាសាច់បន្លែ ឬ ជាមួយសៀវម៉ៃ

គ្រឿងផ្សំ

  • ម្ទេសដៃនាង ហាល ១០០ក្រាម
  • ខ្ទឹមស ៥មើម
  • សៀងខ្មៅ ៥ស្លាបព្រា
  • ស្ករ ១០០ក្រាម
  • ប្រេងឆា ៥វែក

របៀបធ្វើ

  1. យកម្ទេសហាល ទៅលីងអោយឈ្ងុយ ហើយកិនអោយម៉ដ្ឋ។
  2. យកខ្ទឹមស ទៅចិញ្ច្រាំ ហើយបំពងអោយក្រហមឈ្ងុយ ជាមួយប្រេងឆា។
  3. បន្ថយភ្លើង ហើយ ចាក់សៀងខ្មៅ និងស្ករចូល កូរអោយសព្វគ្រឿង។
  4. ចាក់ម្ទេសចូល ឆាអោយសព្វគ្រឿង ដើម្បីសំងួតជាតិទឹក នៅក្នុងខ្ទះ ប្រហែល១០ ទៅ ១៥នាទី។
  5. ដួសច្រកកែវ ចំហមាត់អោយត្រជាក់ ទើបគ្របទុក។ ម្ទេសលីងខ្លាញ់ ទុកបានយូរ មិនងាយដុះផ្សិតឡើយ។
Facebook Comments

error: Content is protected !!