Oops! It appears that you have disabled your Javascript. In order for you to see this page as it is meant to appear, we ask that you please re-enable your Javascript!

បាយមាន់ហៃណាំ


គ្រឿងផ្សំ

  • មាន់ស្រែ​ ចំនួន​ ១គីឡូ(មាន់ក្រមុំ)
  • ទឹកសុីអុីវ​ ១ស្លាបព្រាបាយ​
  • ទឹកត្រី​ ១វែកសម្ល​
  • ស្ករស​ ២វែកបាយ
  • ម៉្សៅស៊ប់រ៉ូឌី​ ១ស្លាបព្រាបាយ​
  • អំបិល​ ១​ស្លាបព្រាបាយ
  • ប្រេងឆា​ ១ស្លាបព្រាបាយ
  • ម្ទេស​ ៥គ្រាប់,
  • អំពិលខ្ចី២ខាំ​
  • ​ ខ្ញី​ ១ខាំ​
  • រំដេង​ ១ដុំ ,​
  • ស្លឹកខ្ទឹម​ ៥ដើម
  • ផ្សិតខ្មៅ​ ១ខាំ
  • ​ ល្មៀត​ ១ដុំ​
  • ខ្ទឹមស​ ១​ដុំ
  • ខ្ទឹមក្រហម​ ២ដុំ
  • ទឹកដូង​ ១ផ្លែ
  • ជីវាំងស៊ុយ​ ៤ដើម
  • អង្គរ​ ៤កំប៉ុង​

វិធីធ្វើ

  1. មាន់ពុះជាបួន​ ប្រឡាក់អំបិលទុកប្រមាណ​ ១០នាទី​ លាងទឹកចេញទុកអោយស្រក់ទឹកល្អ​
  2. អង្គរលាងអោយស្អាត​ ចាក់ដាក់កញ្រ្ជែង​ទុកអោយស្រក់ទឹក​ ខ្ទឹមសចិញ្រ្ចាំអោយម៉ត់,​ ផ្សិតខ្មៅត្រាំទឹកអោយរីក​ ហាន់ជាចំណិតស្តើងៗ​,​ ខ្ញីហាន់ជាបន្ទះស្តើងៗ,​ រំដេង​ ដំ​ អោយទក់​
  3. ដាក់ខ្ទះ​ ចាក់ប្រេងអោយក្តៅ​ ដាក់ខ្ទឹមសចូលបំពងអោយឡើងពងក្រឡាត​ ដាក់អង្ករចូល​ ដាក់ទឹកសុីអុីវ​ ទឹកត្រីចូល​ ផ្សិតខ្មៅ​ ឆាអោយរាងស្ងួត​ ចាក់ទឹកដូងចូល​ ដាក់ខ្ញី​ រំដេង​ ស្លឹកខ្ទឹម​ ២គ្រាប់​ រៀបសាច់មាន់ដាក់ពីលើអង្ករ គ្របអោយជិត​ ដាំរហូតដល់ឆ្អិន។
  4. ខ្ទឹមស​ ខ្ទឹមក្រហម​ ខ្ញី​ ម្ទេស​ អំពិលខ្ចី​ ដាក់ចូលគ្នាបុកអោយម៉ត់​ ដាក់ស្ក​រស ម៉្សៅស៊ប់រ៉ូឌី ទឹកត្រី​ (ញាំជាមួយបាយមាន់)
  5. ចិតត្រសក់​ ការុត​ ជាចំណិត​ ដួសបាយមាន់ដាក់កូនចាន់ចង្កឹះ​ រួចដាក់លើចានរាងពងក្រពើ​ កាប់សាច់មាន់រៀបពីចំហៀងបាយ​ ដាក់ជីវាំងស៊ុយពីលើបាយ​ ជាការស្រេច។
Facebook Comments

error: Content is protected !!