Oops! It appears that you have disabled your Javascript. In order for you to see this page as it is meant to appear, we ask that you please re-enable your Javascript!

ឆាតាំងហ៊ុនសាច់មាន់

 គ្រឿងផ្សំ

  • ​ សាច់មាន់ ៥០០ក្រាម​ហាន់តូច​ល្មម (ប្រឡាក់អំបិល និងម្រេចបន្តិច)
  • ​មីសួរ ២ដុំកាត់ ៣៤ថ្នាំងដៃ(ត្រាំទឹក)
  • ត្រចៀកកណ្តុរ ១០០ក្រាមបេះតូចល្មម (ត្រាំទឹក)
  • បង្គាក្រៀម ១០០ក្រាម (ត្រាំទឹក)
  • ប្រេងខ្យង ១ស្លាបព្រាបាយ
  • ស្ករស ១ស្លាបព្រាបាយកន្លះ
  • ទឹកត្រី ១ស្លាបព្រាបាយ
  • ម្សៅស៊ុបមាន់ កន្លះស្លាបព្រាបាយ
  • ប៊ីចេង កន្លះស្លាបព្រាកាហ្វេ
  • ខ្ទឹមបារាំង ១ចំហៀង​ផ្លែ
  • ខ្ទឹមសចិញ្ច្រាំ ១ស្លាបព្រាបាយ
  • ស្លឹកខ្ទឹម​ ៣ដើម​កាត់ ២ថ្នាំងដៃ
  • ប្រេងឆា ៣៤ស្លាបព្រាបាយ

 វិធីធ្វើ

  1. មុន​ដំបូង​យក​កូន​ចាន​មួយ​មក​លាយ​ ប្រេងខ្យង, ស្ករស, ទឹកត្រី, ម្សៅស៊ុបមាន់ និងប៊ីចេង កូរ​ចូល​គ្នា​ឲ្យសព្វ។
  2. យក​ប្រេង​ឆា​ដាក់​ចូល​ក្នុង​ខ្ទះដាក់​ភ្លើង​ឲ្យ​ក្តៅដាក់​ខ្ទឹម​ស​ចូល​ឆា​ឲ្យ​ឈ្ងុយចាំដាក់​សាច់​មាន់​​ចូល​(សាច់​ប្រឡាក់)។
  3. បន្ទាប់​មក​ឆា​ឲ្យ​សាច់​រាង​ឆ្អិន​បន្តិច​​ចាំ​ដាក់​បង្គា​ក្រៀម, គ្រឿង​ផ្សំ​ក្នុង​កូន​ចាន, ត្រចៀកកណ្តុរ​ រួច​ឆា​ចូល​គ្នា​ថែម​ទឹកបន្តិច។
  4. ទុក​​វាឲ្យ​​ពុះ​ដាក់​មីសួរ​, ខ្ទឹមបារាំង, និង​ស្លឹកខ្ទឹម​​ឆា​ចូល​គ្នា​ឲ្យ​ចូល​គ្រឿង​សព្វជា​ការ​ស្រេច៕​
Facebook Comments

error: Content is protected !!