Oops! It appears that you have disabled your Javascript. In order for you to see this page as it is meant to appear, we ask that you please re-enable your Javascript!

ខាត់ណាឆាប្រេងខ្យង

គ្រឿងផ្សំ

  • ខាត់ណា 500g
  • ខ្ទឹមស ចិញ្រ្ចាំ 10g
  •  ម្ទេសដៃនាងតូច 2ផ្លែ
  • ម្សៅឆា 1ស្លាបព្រាកាហ្វេ
  • ទឹកធម្មតា 1ស្លាបព្រាកាហ្វេ
  • អំបិល 1ស្លាបព្រាកាហ្វេ
  • ប្រេងឆា 3ស្លាបព្រាបាយ

គ្រៀងផ្សំទឹកឆា

  • ប្រេងខ្យង 1½ ស្លាបព្រាបាយ
  • ទឹកស៊ីអ៊ីវ 1ស្លាបព្រាកាហ្វេ
  • ទឹកត្រី 1ស្លាបព្រាកាហ្វេ
  • ម្សៅស៊ុប ¼ ស្លាបព្រាកាហ្វេ
  • ស្ករស ¼ ស្លាបព្រាកាហ្វេ
  • អំបិល 1/8 ស្លាបព្រាកាហ្វេ
  • ម្រេចម៉ត់ 1/8 ស្លាបព្រាកាហ្វេ

របៀបធ្វើ

  1.  ខាត់ណាចិតសម្បករឹងចេញ ហើយដាក់ស្រុះពីខាងគល់រយៈពេល 2នាទី ដោយដាក់អំបិល បន្តិច។ ហើយស្រង់ដាក់ក្នុងទឹកត្រជាក់ រួចពូតទឹកចេញឲ្យអស់ ចំណែកម្សៅឆាលាយទឹកទុកសិន។
  2.  លាយចូលគ្នាគ្រឿងផ្សំទឹកឆា ប្រេងខ្យង ទឹកស៊ីអ៊ីវ ទឹកត្រី ម្សៅស៊ុប ស្ករស អំបិល ម្រេចម៉ត់ ចូលគ្នាអោយសព្វ។
  3.  ដាក់ខ្ទះដាំអោយក្តៅ ចាក់ប្រេងឆា ឆាខ្ទឹមស និងម្ទេស អោយប្រែពណ័ រូចដាក់ខាត់ណា និងទឹកចូលកូរពីរបីត្រឡប់ បន្ថែមរសជាតិដោយគ្រឿងដែលលាយចូលគ្នា ចូលឆាឲ្យសព្វ។ ទើបចាក់ម្សៅឆាចូលបណ្តើរ កូរបណ្តើរឲ្យសព្វជាការស្រេច។

 

Facebook Comments

error: Content is protected !!