ឆាសណ្ដែកគួ

គ្រឿងផ្សំ

  • សណ្ដែកគួរ
  • សាច់ជ្រូក
  • ប្រេងឆា
  • អំបិល
  • ម្សៅស៊ុប
  • ទឹកសីុអីុវ
  • ខ្ទឹមស

វីធីធ្វើ

  1. សាច់ជ្រូកលាងទឹកអោយស្អាត ហាន់ជាចំនិតតូចៗ។
  2. សណ្ដែកគួរក្ដិចប៉ុនមួួយចង្អុលដៃ។
  3. ខ្ទឹមសចិញ្ច្រាំអោយល្អិត។
  4. យកខ្ទះចាក់ប្រេងឆាអោយក្ដៅ ដាក់ខ្ទឹមសបំពងអោយឈ្ងុយ ។ហើយដាក់សាច់ជ្រូកចូលឆាត្រឡប់ចុះឡើងអោយឆ្អិនសាច់ទើបដាក់ អំបិល ស្ករស ទឹកត្រី ម្សៅស៊ុបចូល ឆាត្រឡប់ចុះឡើង ទើបដាក់សណ្ដែកគួរចូលជាក្រោយ ដាក់ទឹកបន្តិច ឆារហូតដល់ឆ្អិនតែកុំអោយរលួយពេក អោយនៅស្រួចបន្តិច ភ្លក់មើលអោយល្មមដួសដាក់ចានជាស្រេច។

 

Facebook Comments

error: Content is protected !!