ឆាសៀង

គ្រឿងផ្សំ

  • សៀង ១ ចានចង្កើស
  • ស្ករ ១ ស្លាបព្រា
  • ខ្ទឹមស បួនកំពិស ហាន់ល្អិតៗ
  • ខ្ទឹមក្រហម ប៉ុនមេដៃ ពីរមើម ហាន់ល្អិតៗ
  • ម្ទេសដៃនាង ២គ្រាប់ ហាន់ល្អិតៗ
  • ប្រេងឆា ២ស្លាបព្រា

របៀបធ្វើ

  1. ដាក់ខ្លាញ់ក្នុងខ្ទះក្តៅ ចាក់ខ្ទឹមក្រហមចូល កូរអោយក្រហម
  2. ចាក់ខ្ទឹមសចូល កូរអោយសព្វ ទាល់តែឡើងក្រហមស្អាត
  3. ចាក់ស្ករសចូល លាយអោយសព្វ ទើបចាក់សៀងចូល កូរម្តងទៀត អោយសព្វ។
  4. ចាក់ម្ទេសចូល កូរចុះឡើង ទាល់តែស្ងួតទឹក ទើបដួសចេញ ទុកឆីជាមួយបបរ។
  5. បើចង់ឆ្ងាញ់ ហាន់ខ្ញី ជាសរសៃល្អិតៗ ដាក់លីងជាមួយខ្ទឹមក្រហម ខ្ទឹមស ទាល់តែឡើងក្រហមឈ្ងុយ។ តែបើមិនចូលចិត្តខ្ញីទេ មិនបាច់ដាក់ក៏បាន។

បើចង់អោយកាន់តែឆ្ងាញ់ថែមទៀត ឆាលាយសាច់ត្រី ឬ សាច់ជ្រូកថែមផង នោះរិតតែមានរសជាតិ។

Facebook Comments

error: Content is protected !!