Oops! It appears that you have disabled your Javascript. In order for you to see this page as it is meant to appear, we ask that you please re-enable your Javascript!

ឆាឆ្អឹងជំនីបំពងជូអែម

គ្រឿងផ្សំ

  • ឆ្អឹងជំនីជ្រូក ៥០០ក្រាម
  • ម្ទេសហាវ៉ៃបីពណ៌ ៣៦០ក្រាម
  • ខ្ទឹមបារាំង ១០០ក្រាម
  • ត្រសក់ ១០០ក្រាម
  • ខ្ញី ៥ក្រាម
  • ខ្ទឹមស ៩ក្រាម
  • ប្រេងឆាទុកបំពង ១លីត្រ
  • គ្រឿងផ្សំA
  • អំបិល ១/៣ស្លាបព្រាកាហ្វេ
  • Baking powder ១/៤ស្លាបព្រាកាហ្វេ
  • ស៊ុតមាន ផ្នែកក្រហម ២ស្លាបព្រាបាយ
  • ម្សៅឆា ៣ស្លាបព្រាបាយ
  • ផ្សំទឹកលាយ
  • ទឹកស៊ីអ៊ីវ ៤ស្លាបព្រាបាយ
  • ទឹកខ្មេះ ៦ស្លាបព្រាបាយ
  • Cooking wine ១/២ស្លាបព្រាបាយ
  • ទឹកធម្មតា ១ស្លាបព្រាបាយកន្លះ
  • ទឹកប៉េងប៉ោះដប ៤ស្លាបព្រាបាយកន្លះ
  • ស្ករស ៦ស្លាបព្រាបាយ
  • អំបិល ១/៤ស្លាបព្រាកាហ្វេ
  • ប្រេងខ្យង ១/២ស្លាបព្រាកាហ្វេ

វិធីធ្វើ

  1. ឆ្អឹងជំនីកាត់ជាដុំៗប្រហែល ២សម បន្ទាប់មកប្រឡាល់ជាមួយគ្រឿងផ្សំAទុករយះពេល១៥នាទី។
  2. ខ្ទឹមបារាំង និងម្ទេសហាវ៉ៃបីពណ៌ ហាន់ជាបន្ទះបួនជ្រុង ត្រសក់ហាន់ជាចំណិត ខ្ញីនិងខ្ទឹមស ហាន់ជាបន្ទះស្តើងៗទុកដោយឡែកពីគ្នា។
  3. យកគ្រឿងផ្សំB លាយចូលគ្នាអោយសព្វ ទុកមួយអន្លើសិន។
  4. កំដៅប្រេងឆា១៧០អង្សាសេ ទើបដាក់ឆ្អឹងជំនីដែលបានប្រឡាក់ជាមួយគ្រឿងផ្សំAនោះ បំពងរយះពេល៤នាទីរួចស្រង់ចេញ។
  5. បន្ទាប់មកកម្តៅខ្ទះមួយទៀត ឆាខ្ទឹមសនិងបន្លែទាំងអស់អោយឆ្អិនបន្តិច ទើបចាក់ឆ្អឹងជំនីបំពងនោះចូលឆាជាមួយនឹងគ្រឿងផ្សំBអោយសព្វ ដួសដាក់ចាន ទុកជាការស្រេច។
Facebook Comments

error: Content is protected !!