ទឹកត្រីនួននាងសម្រាប់ជ្រលក់មាន់ដុត

ទឹកត្រីនួននាង សម្រាប់ជ្រលក់មាន់ដុត

គ្រឿងផ្សំ

  • ខ្ទឹមស ១មើម
  • ម្ទេសទុំ ៥គ្រាប់
  • ម្ទេសខ្ចី ៥គ្រាប់
  • ក្រូចឆ្មារធំ ១
  • ទឹកត្រី ១វែក
  • ស្ករត្នោត ១ស្លាបព្រា

វិធីធ្វើ

  1. យកខ្ទឹមស ម្ទេសទុំ ម្ទេសខ្ចី បុកលាយចូលគ្នា ដាក់ស្ករត្នោត ច្របាច់ក្រូចឆ្មា ចាក់ទឹកត្រីភ្លក្សជូរប្រៃផ្អែម ថែមថយ ទៅតាមចំណូលចិត្ត។

ចំណាំ កូរស្កនិងក្រូចឆ្មាអោយរលាយចូលគ្នាអស់ហើយ សឹមដាក់ទឹកត្រីក្រោយគេទើបទឹកជ្រលក់មិនប្រៃខ្លាំង ហើយមិនស្អុយក្លិនទឹកត្រីខ្លាំង។

Facebook Comments

error: Content is protected !!