ហ្វើសាច់គោ

គ្រឿងផ្សំ

  • 250 ក្រាម ឆ្អឹងគោ ស្ងោរ (ដាក់ខួរឆ្អឹងបើចូលចិត្ត)
  • 1 មើម ខ្ទឹមបារាំង
  • 3 ផ្កា ផ្កាច័ន្ទ
  • 1 ចំណិត ឈើអែម ផ្កាក្លាំពូ
  • 40 ក្រាម ខ្ញីចាស់ចិតជាចំណិត
  • 3 ស្លាបព្រាបាយ ទឹកត្រី
  • 2 ស្លាបព្រាបាយ ស្ករត្នោត ឬស្ករធម្មតា
  • 6 ដុំ គុយទាវកញ្ចប់វៀតណាម ឬថៃ (ដាក់ត្រាំក្នុងទឹក)

គ្រឿងបន្ថែមពីលើមានដូចជា

  • ខ្ទឹមបារាំង
  • ម្រះព្រៅថៃ
  • ទឹកក្រូចឆ្មារ
  • ម្ទេសខៀវហាន់ស្តើងៗ
  • សណ្តែកបណ្តុះ
  • ស្លឹកជីរនាងវង Sukiyaki ឬ Shabu Shabu
  • និងចំណិតសាច់គោស្តើងៗ ដាក់តាមការចូលចិត្ត

វិធីធ្វើ

  1. ដាក់អាំងខ្ទឹមបារាំងដែលកាត់ចេញជាពីរ ហាន់ជាបន្ទះ អាំងនៅលើខ្ទះក្តៅ រហូតដល់ឆេះរោល។
  2. រួមបញ្ចូលគ្នានូវឆ្អឹងគោដែលស្រុសឆ្អិនជាមួយផ្កាច័ន ឈើអែម ផ្កាក្លាំពូ និងខ្ញីទៅក្នុងឆ្នាំង រួចចាក់ទឹកចូល។ កូររម្ងាស់ទឺកត្រី និងស្ករត្នោតភ្លក់តាមរសជាតិដែលអ្នកចង់បាន។
  3. សូមប្រយ័ត្ននៅពេលបេះសាច់គោចេញពីឆ្អឹង ត្រូវហាន់ជាចំណិតស្តើងៗ និងទុកនៅម្ខាង។
  4. ស្រុសសាច់គុយទាវ និងដាក់ចូលទៅក្នុងចានជាមួយគ្រឿងផ្សំដែលនៅសល់ យកវែកដួសទឹកស៊ុបដែលរម្ងាស់ និងបន្ថែមគ្រឿងផ្សំពីលើឲ្យមានរសជាតិ និងមានសោភណភាពតាមចំណូលចិត្តអ្នក។
Facebook Comments

error: Content is protected !!