ជើងជ្រូកបំពងស្រួយ

គ្រឿងផ្សំ

  • 1 គីឡូក្រាម ជើងជ្រូក(ជើងមុខ)
  • 3 ចំណិត អុបឆឺយ(ឈើឯម)
  • 4 ផ្កា ប៉ូចកាក់
  • 4 គល់ ឬសជីរវ៉ាន់ស៊ុយ ដំឲ្យបែក
  • 10 កំពឹស ខ្ទឹមស
  • 1 ស្លាបព្រាបាយ ម្រេចគ្រាប់
  • 3 ស្លាបព្រាបាយ ទឹកស៊ីអ៊ីវ
  • 3 ស្លាបព្រាបាយ ទឹកម្ទេស
  • 400 ក្រាម បន្លែស្រស់ៗ ស្ពៃក្ដោប ប៉េងប៉ោះ
  • 1 ចានចង្កឹះ ប្រេងឆា សម្រាប់បំពង

វិធីធ្វើ

  1. ជើងជ្រូក រោលឆ្អើរភ្លើងឲ្យក្រៀម មុននឹងយកទៅលាងទឹកឲ្យស្អាត កោររោមរលីង រួចលាងទឹកម្ដងទៀត ហើយសំដិលឲ្យស្ងួត ។
  2. បុកខ្ទឹមស ម្រេច និង ឫសជីរវ៉ានស៊ុយចូលគ្នា ទុកមួយអន្លើសិន ។
  3. ជើងជ្រូក រៀបដាក់ចូលឆ្នាំង សម្រាប់ស្ងោរ ចាក់ទឹកចូលល្មមលិច រួចបង់ មើមខ្ទឹម ម្រេច និងឫសជីរវ៉ាន់ស៊ុយ ដែលបុកហើយ ចូល។ ថែមអុបឆឺយ ប៉ូចកាក់ ទឹកស៊ីអ៊ីវ និងទឹកម្ទេស ហើយរំងាស់ប្រមាណ២ម៉ោង ។ បើរីងទឹក ថែមទឹកចូលទៀត រំងាស់រហូតជើងជ្រូកផុយ សឹមស្រង់ឡើងទុកឲ្យស្ងួត ។
  4. ដាក់ខ្ទះលើភ្លើងឲ្យក្ដៅ ហើយចាក់ប្រេងឆាចូល ។ បន្ទាប់មកដាក់ជើងជ្រូក នោះចូលបំពងឲ្យស្រួយ ដោយប្រើរយៈពេលប្រមាណ ១៥ ទៅ ២០នាទី សឹមដួសឡើងទុកឲ្យស្រស់ប្រេង ។
  5. រៀបជើងជ្រូកបំពង ដាក់ចាន និងបន្លែ ទឹកត្រីបុក ញ៉ាំជាមួយបាយក្ដៅៗ ពិតជាឆ្ងាញ់ជាប់មាត់ ។
Facebook Comments

error: Content is protected !!