Oops! It appears that you have disabled your Javascript. In order for you to see this page as it is meant to appear, we ask that you please re-enable your Javascript!

ការីមីបំពងរសជាតិថៃ

គ្រឿងផ្សំ

  • សាច់ភ្លៅមាន់ ២០០ក្រាម
  • មីលឿងដុំសរសៃតូច ២ដុំ
  • ការីក្រហម ១ស្លាបព្រាបាយ
  • ប្រេងម្ទេស ១ស្លាបព្រាបាយ
  • ស្លឹកខ្ទឹម ៥ក្រាម
  • ខ្ទឹមក្រហមបំពង ៦ក្រាម
  • ម្ទេសដៃនាងតូច កន្លះស្លាបព្រាបាយ
  • ក្រូចឆ្មា ១ចំនិត
  • ប្រេងឆាសំរាប់បំពងមី ១លីត្រ

គ្រឿងផ្សំA

  • ម្សៅស៊ុុបខ្នរសាច់មាន់ កន្លះស្លាបព្រាបាយ
  • ស្កសរ ១ស្លាបព្រាបាយ
  • អំបិល កន្លះស្លាបព្រាបាយ
  • គ្រឿងផ្សំB
  • ខ្ទឹមបារាំង ១០០ក្រាម
  • ខ្ទិះដូងកំប៉ុង ១៦០មល
  • ទឹកធម្មតា ៥០០មល

វិធីធ្វើ

  1. សាច់មាន់កាត់ជាដុំជ្រុងៗ ខ្ទឹមបារាំងហាន់ទទឹងក្រាស់ល្មម ស្លឹកខ្ទឹមកាត់កង់ៗ ម្ទេសបេះទងហាន់ល្អិតៗ ចំណែកខ្ទឹមក្រហមហាន់ស្ដើងៗ ហើយដាក់បំពងអោយក្រៀម ទុកដោយឡែកសិន។
  2. កំដៅខ្ទះអោយក្តៅ​ ចាក់ប្រេងម្ទេសចូល ឆាគ្រឿងការីអោយឈ្ងុយ (ដោយប្រើភ្លើងតិចៗ) ហើយដាក់សាច់មាន់ និងគ្រឿងផ្សំA ចូលឆាអោយសព្វ ទើបចាក់គ្រឿងផ្សំBចូលរំងាស់រហួតដល់សាច់មាន់ឆ្អិនល្អ ហើយបិទភ្លើង ទុកដោយឡែកសិន។
  3. កំដៅប្រេងឆាអោយដល់១៧០អង្សាសេ ទើបដាក់មីបំពង៣០វិនាទី រួចស្រង់ដាក់ចាន ដោយស្រូបស៊ុបការីពីលើ និងអមជាមួយនូវក្រូចឆ្មាមួយចំណិត ទុកជាការស្រេច។

 

 

 

Facebook Comments

error: Content is protected !!