ការីត្រីកាម៉ុង

គ្រឿងផ្សំ​

  • ត្រី​កា​ម៉ុង 1
  • ខ្ទិះដូង 4 ស្លាបព្រា​បាយ + 157ml
  • គ្រឿងការី​ម្ទេស 2-3 ស្លា​ព្រា​បាយ​
  • ស្ករត្នោត 1 ស្លាបព្រា​កាហ្វេ​
  • ទឹកត្រី 1-2 ស្លាបព្រា​កាហ្វេ​
  • ស្លឹក​ក្រូចសើច 3 សន្លឹក​

របៀប​ធ្វើ​

  1. ដំបូង​ដាក់​ខ្ទិះដូង 4 ស្លាបព្រា​បាយ ចម្អិន​ក្នុង​ខ្ទះ រួច​ដាក់​ការី​ម្ទេស​ចូល​កូរ​ឡើង​ក្រហម បន្ទាប់មក​ដាក់​ស្ករត្នោត ថែម​ខ្ទិះដូង 157 ml ដាក់​ទឹកត្រី កូរ​វា​ឲ្យ​រលាយ​គ្រឿង​ចូលគ្នា​ទុក​វា​ឲ្យ​ពុះ​ចោល ។​
  2. ហាន់​ស្លឹក​ក្រូច​ឲ្យ​ម៉ដ្ឋ រួច​រោយ​ក្នុង​គ្រឿងការី​ដែល​កំពុង​ចម្អិន​បន្តិច រួច​កូរ​វា​ឲ្យ​ខាប់ បន្ទាប់មក​បិទ​ភ្លើងចង្ក្រាន ។​
  3. ត្រី​កា​ម៉ុង ភ្លះ​សាច់​ចេញពី​ឆ្អឹង​ម្ខាងៗ រួច​យកទៅ​ចៀន​ឲ្យ​ឆ្អិន បន្ទាប់មក​យក​ត្រី​ដាក់​ក្នុង​ខ្ទះ​ការី​បើកភ្លើង​ច​ង្រា្ក​ន ចម្អិន​វា​មួយ​ភ្លែត​រួច​ដួស​ដាក់​ចាន អាច​បន្ថែម ខ្ទិះដូង​ពីលើ​បន្តិច រោយ​ស្លឹក​ក្រូច និង​ហាន់​ម្ទេស​ប្លោក​ឆ្មារៗ​បន្តិច ដាក់​លម្អ​ពីលើ ក៏បាន ៕
Facebook Comments

error: Content is protected !!