Oops! It appears that you have disabled your Javascript. In order for you to see this page as it is meant to appear, we ask that you please re-enable your Javascript!

ស្លាបមាន់បំពងអំបិលម្រេច

+ គ្រឿងផ្សំ​
– ស្លាបមាន់ ១៦​ដុំ (​ផ្នែក​កណ្ដាល​)
– ទឹកស៊ីអ៊ីវ ១ ស្លាបព្រា​បាយ​
– ប្រេងឆា​
– ម្រេចខ្មៅ (​ម៉ត់​)
– ស្ករ កន្លះ​ស្លាបព្រា​កាហ្វេ​
– អំបិល​
– ម្សៅ​បំពង កន្លះ​ចានចង្កឹះ​
– ម្សៅ​ស៊ុប ១ ស្លាបព្រា​កាហ្វេ​

​+ របៀប​ធ្វើ​
១.ប្រលាក់សាច់​ជាមួយ​ម្រេច កន្លះ​ស្លាបព្រា​កាហ្វេ ម្សៅ​ស៊ុប ទឹកស៊ីអ៊ីវ អំបិល កន្លះ​ស្លាបព្រា​កាហ្វេ និង​ស្ករ​កន្លះ​ស្លាបព្រា​កាហ្វេ អោយ​សព្វ​ល្អ រួច​ផ្អាប់​ទុក​ប្រហែល​កន្លះ​ម៉ោង ។​
២.លាយ​ម្សៅ​បំពង​ជាមួយ​ម្រេច ១​ស្លាបព្រា​កាហ្វេ និង​អំបិល​បន្តិច អោយ​សព្វ រួច​យកទៅ​ប្រលាក់​ជាមួយ សាច់​អោយ​សព្វ​ល្អ រួច​យកទៅ​បំពង​ក្នុង​ប្រេងឆា​ដែលមាន​កំដៅ ១៩០ អង្សា អោយ​ឆ្អិន និង​ប្រែ​ពណ៌ ក្រហម​ល្អ​ប្រហែល​៥​នាទី រួច​ស្រង់​ចេញ​ទុកអោយ​ស្ងួត​ខ្លាញ់​រួច​យកទៅ​រៀប​ដាក់​ចាន​ទទួលទាន ។​
៣.លាយ​អំបិល​បន្តិច ជាមួយ​ម្រេច កន្លះ​ស្លាបព្រា​កាហ្វេ​អោយ​សព្វ រួច​យកទៅ​រោយ​ពីសា​ច់​អោយ​សព្វ ជាការ​ស្រេច ៕

Facebook Comments

error: Content is protected !!