ជ្រក់ជើងមាន់

វិធីធ្វើជ្រក់ជើងមាន់ឆ្ងាញ់ដល់ចិត្ត
————————————————
– ជ្រើសជើងមាន់ដែលល្អ យកមកកាត់ក្រចកចេញ កោសឱ្យស្អាត ច្របាច់អំបិលបន្តិច លាងទឹកអោយស្អាត រួចកាត់ត្រឹមកជើងជា 2
– ដាក់ឆ្នាំងដាំទឹកឱ្យពុះ បង់អំបិលបន្តិច រំដេង គល់ស្លឹកគ្រៃ ខ្ញី ខ្ទឹមស ស្លឹកក្រូចសើច ទុកឱ្យពុះ 10 នាទី បន្ទាប់មកស្រងចេញ យកលាងទឹក ទុកឱ្យត្រជាក់បន្តិច ដាក់ទឹកកកក្លាសសេឱ្យស្រួយជើងមាន់។
————
ធ្វើទឹកត្រី
————
ដាក់អំបិល ស្ករស ទឹកត្រី លាយចូលគ្នា សឹមដាក់ទឹកដាំពុះទុកឱ្យត្រជាក់ចូល (ហាមកុំឱ្យទឹកក្ដៅ) ចាំដាក់ខ្ទឹមសជាមួយម្ទេស ដែលបុកចូលគ្នា ដាក់ទឹកក្រូចឆ្មារ ឬទឹកខ្មេះចូល បន្ទាប់មកដាក់គល់ស្លឹកគ្រៃ ខ្ទឹមក្រហម ភ្លក់មើលឱ្យមានរសជាតិ ប្រៃ ផ្អែម ជូរ ហិរ ទើបតំរៀបជើងមាន់ដាក់កែវ ហើយចាក់ទឹកត្រីចូលជាការស្រេច។
————————————————
បញ្ជាក់: ស្លឹកក្រូចសើច និងក្រូចឆ្មារចំណិតគ្រាន់តែដាក់ពីលើយកលំអរប៉ុណ្ណោះ កុំប្រើល្អជាង ព្រោះវានាំឱ្យល្វីង) បើធ្វើលក់ត្រូវប្រើទឹកខ្មេះ រក្សារទុកបានយូរ។ ចំពោះការធ្វើក្រូចឆ្មារត្រូវចិត្តសំបក ហើយចាំច្របាច់យកទឹកវា ពេលធ្វើហើយយកទុកទូរទឹកកក 2 ម៉ោងចូលជាតិអាចញាំបានហើយ៕

Facebook Comments

error: Content is protected !!