Oops! It appears that you have disabled your Javascript. In order for you to see this page as it is meant to appear, we ask that you please re-enable your Javascript!

ឆាក្តៅទាអោយឆ្ងាញ់

ឆាក្តៅជាម្ហូបមួយមុខដែលខ្មែរយើងចូលចិត្តធ្វើទទួលទានជាមួយបាយនៅពេលដែលមានភ្ញៀវឬជួបជុំគ្រួសារ។សម្រាប់មុខម្ហូបឆាក្តៅនេះគេអាចប្រើប្រាប់សាច់បានច្រើនប្រភេទដូចជា មាន់ ខ្យង គោ……តែសម្រាប់ថ្ងៃនេះយើងខ្ញុំនិងយកវិធីឆាក្តៅសាច់ទាមកជំរាបជួនបងប្អូនស្ត្រីមេផ្ទះ។ចង់ដឹងថាគ្រឿងផ្សំនិងវិធីធ្វើយ៉ាងណានោះទៅមើលខាងក្រោមទាំងអស់គ្នា

គ្រឿងផ្សំ

  • ទា កាត់ជាដុំៗល្មម រឺ សាច់មាន់
  • គ្រឿងបុក ( គល់ស្លឹកគ្រៃ ស្លឹកក្រូចសើច រមៀត រំដេង ខ្ទឹមស )
  • ម្ទេសក្រៀម ចិញ្ច្រាំអោយម៉ត់
  • សណ្ដែកដីលីង ( បុកកុំអោយម៉ត់ពេក )
  • ស្ករត្នោត អំបិល ទឹកត្រី ម្សៅស៊ុប
  • ស្លឹកក្រូចសើច
  • ស្លឹកម្រះព្រៅ

វិធីធ្វើ

  1. ដាក់ប្រេងឆាចូលក្នុងខ្ទះបន្ តិច ទុកអោយក្ដៅ រួចដាក់ខ្ទឹមសចិញ្រាំ និងម្ទេសក្រៀមចូលរំលីងអោយឡើ ងក្រហម ទើបដាក់គ្រឿងបុក សណ្ដែកដីចូល រំលីងអោយឡើងឈ្ងុយ
  2.  រួចដាក់សាច់ ស្ករត្នោត ម្សៅស៊ុប អំបិល ទឹកត្រី និង ទឹកបន្តិច ហើយកូរអោយសព្វចូលជាតិជាមួយគ្រឿង រួចភ្លក់មើលអោយល្មមតាមការចូ លចិត្ត
  3. រំងាស់ទុកអោយចូលជាតិផុយសាច់ ហើយ បន្ទាប់មកដាក់ទឹកដោះគោឆៅចូល ទុកអោយពុះ រៀងរីងទឹកបន្តិច ទើបដាក់ស្លឹកម្រះពៅ ស្លឹកក្រូចសើចចូល កូរអោយសព្វ រួចជាការស្រេច ។

ចំណាំ យើងអាចដាក់ អំពិលទុំ ចូលក៌បានតាមការចូលចិត្ត និង មួយទៀតដាក់ខ្ទិះដូងជំនួសទឹក ក៌បានដែរ ប្រសិនបើយើងចូលចិត្ត ។

Facebook Comments

error: Content is protected !!