Oops! It appears that you have disabled your Javascript. In order for you to see this page as it is meant to appear, we ask that you please re-enable your Javascript!

ឆាក្ដៅកង្កែបសាច់ជ្រូកបីជាន់

គ្រឿងផ្សំ‬

  • កង្កែប ១គីឡូក្រាម
  • សាច់ជ្រូកបីជាន់ កន្លះគីឡូក្រាម
  • ម្ទេសគ្រៀម ៥ផ្លែ
  • គ្រឿងបុក ១ចានចង្កឹះ (គលស្លឹកគ្រៃ រំដេង ខ្ទឹមស រមៀត ស្លឹកក្រូច)
  • ខ្ទឹមសចិញ្រ្ចាំ ៥កំពឹស
  • ស្ករ ៣ស្លាបព្រាបាយ
  • អំបិល បន្តិច
  • ទឹកត្រី ១ស្លាបព្រាបាយ
  • ប្រេងខ្យង ១ស្លាបព្រាបាយ
  • ម្សៅស៊ុប ១ស្លាបព្រាកាហ្វេ
  • ស្លឹកម្រេះព្រៅ តាមចំនូលចិត្ត
  • ប្រេងឆា ២ស្លាបព្រាបាយ

‎របៀបធ្វើ‬

  1. ម្ទេសគ្រៀមលាងទឹកអោយស្អាត ត្រាំទឹកអោយរីក ចិញ្រ្ចាំអោយម៉ត់។
  2. កង្កែបធ្វើអោយស្អាត យកឆ្អឹងខ្នងចេញ កាត់ជាដុំធំៗ។
  3. សាច់ជ្រូកបីជាន់ហាន់ស្តើងៗ ធំល្មម។
  4. ដាំប្រេងឆាអោយក្តៅ ដាក់ខ្ទឹមចិញ្រ្ចាំបំពងអោយក្រហម រួចដាក់ម្ទេសគ្រៀមឆាអោយក្រហម រួចដាក់គ្រឿងបុកឆា អោយឈ្ងុយ សឹមដាក់សាច់ជ្រូកចូលឆាបួនប្រាំត្រឡប់ សឹមដាក់កង្កែបចូលឆាបួនប្រាំត្រឡប់។
  5. បន្ថែមរសជាតិដោយ ទឹកត្រី ស្ករ ប្រេងខ្យង ម្សៅស៊ុប និងអំបិលចូលឆាអោយស្ងួតទឹកដែលចេញពីសាច់។
  6. បើសាច់មិនទាន់ឆ្អឹន បន្តែមទឹកបន្តិច រួចរំងាស់រហូតដល់សាច់ឆ្អឹនល្អនឹងស្ងួតទឹក សឹមដាក់ស្លឹកម្រេះព្រៅចូលឆាមួយត្រឡប់ជាការស្រេច៕
Facebook Comments

error: Content is protected !!