Oops! It appears that you have disabled your Javascript. In order for you to see this page as it is meant to appear, we ask that you please re-enable your Javascript!

ប្រហុកម្អមស្រែ

គ្រឿងផ្សំ

  • ខ្ទឹមស ១មើម
  • ខ្ទឹមក្រហម ៣មើម
  • ស្ករស កន្លះស្លាបព្រាបាយ
  • ប្រហុក ២ស្លាបព្រាបាយ
  • ក្រសាំង ២ស្លាបព្រា
  • ម្ទេសដៃនាងតាមចូលចិត្តហិល
  • ម្អម

វិធីធ្វើ

  1. ខ្ទឹមស១មើម ខ្ទឹមក្រហម៣មើម ចិញ្ច្រាំល្អិតៗ
  2. បំពងជាមួយខ្លាញ់អោយក្រហម ហើយបង់ស្ករសកន្លះស្លាបព្រាបាយ លីងអោយក្រហមឈ្ងុយ។
  3. ដាក់ប្រហុកពីរស្លាបព្រាចូល លីងអោយឈ្ងុយ។
  4. ដាក់ក្រសាំងពីរស្លាបព្រាចូល លីងអោយសព្វ។
  5. បើចង់កាត់ចំអាបថែមម្ទេសអោយច្រើន។
  6. បើចង់អោយកាន់តែឈ្ងុយឆ្ងាញ់ ហាន់ម្អមដាក់ តាមបែបអ្នកស្រុកលើ។
  7. បើចង់អោយមានពណ៌ស្រស់ស្អាត ថែមម្សៅរមៀតបន្តិច នៅពេលលីងប្រហុក។ បើអត់ម្សៅរមៀត សូមបុកមើមរមៀត អោយម៉ដ្ឋ លីងជាមួយខ្ទឹមសនិងខ្ទឹមក្រហម។
  8. អន្លក់មាន ត្រសក់ ពពាយ ត្រប់ស្រួយ សណ្តែកគួរ ផ្កាកំប៉ោក ជាដើម។
Facebook Comments

error: Content is protected !!