ប្រហិតគ្រឿង

គ្រឿងផ្សំ

  • ប្រហិតត្រីឆ្លាត ២០០ក្រាម
  • សណ្តែកគួ ១៥ក្រាម
  • ប្រេងឆា ១០០ មល

គ្រឿងផ្សំA

  • ខ្ទឹមស ៧ក្រាម
  • រំដេង ៣ក្រាម
  • រមៀត ១ក្រាម
  • ខ្ជាយ ៣ក្រាម
  • ម្ទេសដៃនាងតូច ២ក្រាម
  • គល់ស្លឺកគ្រៃហាន់ស្ដើងៗ ១សន្លឹក

គ្រឿងផ្សំB

  • សណ្តែកដីលីង ២០ក្រាម
  • ម្រេសឆ្អើចិញ្ច្រាំ ១០ក្រាម
  • ស្ករស ៧ក្រាម
  • អំបិល ១/៤ស្លាបព្រាកាហ្វេ
  • ម្សៅស៊ុបខ្នុរ ១/២ស្លាបព្រាកាហ្វេ

វិធីធ្វើ

  1. គ្រឿងផ្សំAបុកលាយគ្នាអោយម៉ត់
  2. ហើយដាក់គ្រឿងផ្សំBបុកចូលបណ្ថែមទៀត
  3. ទើបដាក់ប្រហិតចូល បុកជាមួយអោយស្អិតល្អ
  4. សណ្តែកគួរហាន់ស្ដើងៗ ហើយច្របល់ជាមួយប្រហិតដែលបានបុករួចនោះអោយសព្វ
  5. ទើបសូន្យប្រហិតជាបន្ទះមូលៗ រួចដាក់ចៀន អោយក្រៀមល្អទុកជាការស្រាច។

 

Facebook Comments

error: Content is protected !!