ប្រហុកខ្ទិះ

គ្រឿងផ្សំ :

  • សាច់ជ្រូកបីជាន់៦ខាំ
  • ប្រហុកត្រីរ៉ស់ចិញ្ច្រាំកន្លះចានចង្កឹះ និង ប្រហុកត្រីរៀលចិញ្ច្រាំកន្លះចានចង្កឹះ
  • ស្កត្នោត១ចានចង្កឹះ
  • ប៊ីចេងកន្លះស្លាបព្រាបាយ
  • ខ្ទិះដូងយកខ្ទិះដើម១ចានចង្កឹះ
  • គ្រឿងគល់ស្លឹកគ្រៃ១ចានចង្កឹះ
  • ម្ទេសឆ្អើរចិញ្ច្រាំ២ស្លាបព្រាបាយ
  • ប្រេងឆា២ស្លាបព្រាបាយ

អន្លក់ប្រហុកខ្ទិះ

  • ស្ពៃក្តោប
  • ត្រសក់
  • សណ្តែកគួរ
  • បន្លែផ្សេងៗតាមចូលចិត្ត

វិធីធ្វើ :

  1. យកសាច់ជ្រូកលាងទឹកអោយស្អាតជៀស្បែកចេញកាត់ជាដុំៗទុកមួុយ។
  2. ឡែកចំណែកសាច់ជ្រូកចិញ្ច្រាំអោយម៉ត់រួចចិញ្ច្រាំលាយជាមួុយប្រហុកអោយសប់សាច់មួុយ។
  3. យកខ្ទះដាក់ប្រេងឆាចូលរួចដាក់ម្ទេសឆ្អើរចូលឆាមួយសន្ទុះដាក់គល់ស្លឹកគ្រៃបុកចូលនិងខ្ទិះដូងចូលរួចដាក់ស្កត្នោតនិងប៊ីចេងចូលឆាអោយឆ្ងុយនិងប្រែពណ៏ក្រហមដាក់ស្បែកជ្រូកនិងសាច់ចិញ្ច្រាំចូលឆារំងាស់រហូតដល់ឆ្អិនសាច់ភ្លក់មើលល្មមជាការស្រេច។
Facebook Comments

error: Content is protected !!