Oops! It appears that you have disabled your Javascript. In order for you to see this page as it is meant to appear, we ask that you please re-enable your Javascript!

ប្រហុកអំពិលទុំ

គ្រឿងផ្សំ

  • សាច់ជ្រូកចិញ្ច្រាំ ១ខាំ
  • ខ្ទឹមស ៥កំពិស
  • ខ្ទឹមក្រហម ៥កំពិស
  • ម្ទេសទុំ ៤-៥គ្រាប់
  • ប្រហុកចិញ្ច្រាំ ១ស្លាបព្រាបាយ
  •  អំពិលទុំ១ស្លាបព្រាកាហ្វេ រឺ ក្រសាំង ១ ផ្លែ
  • ស្ករត្នោត ១ស្លាបព្រាបាយ
  • ម្សៅស៊ុប១ ចិប
  • ខ្លាញ់ជ្រូក (ប្រេងសណ្តែកល្អជាង)
  • ពងមាន់១ (មិនដាក់ក៏បាន)

របៀបធ្វើ

  1. លីងសាច់ជ្រូកចិញ្ច្រាំ អោយឆ្អិនហើយស្ងួត រួចដួសទុកមួយអន្លើ។
  2. ចិញ្ច្រាំខ្ទឹមស ខ្ទឹមក្រហម លីងជាមួយខ្លាញ់អោយឈ្ងុយ សឹមដាក់ស្ករ ចូល លីងអោយឈ្ងុយ ដាក់ប្រហុកចូល លីងអោយឈ្ងុយ។
  3. ដាក់អំពិលទុំ និងសាច់ជ្រូកចូលកូរអោយសព្វ។ បើស្ងួតពេក ចាក់ទឹកបន្តិចចូល កូរអោយសព្វ ភ្លក្ស កែកុនរសជាតិ តាមចំណូលចិត្ត។
  4. គោះពងមាន់១ ដាក់ចូល កូរអោយសព្វ ដាក់ម្ទេស ចូលដាក់ទាំងមូលក៏បាន ហាន់ល្អិតៗក៏បាន តាមចំណូលចិត្ត។
  5. អន្លក់បន្លែ តាមចំណូលចិត្ត មានត្រសក់ ត្រប់ ត្រកួនខ្ចី ពពាយខ្ចី សណ្តែកគួរ ជាដើម៕
  6. សាច់ជ្រូកជ្រើសតាមកាចូលចិត្ត សាច់បីជាន់ក៏បាន រឺ សាច់ស្មាមុខ
  7. អាចយកគ្រឿងទាំងអស់ចិញ្រ្ចាំលាយប្រហុក ហើយ យកប្រហុកទៅរំលីងលើខ្លាញ់ រឺ ខ្ចប់ស្លឹកចេក រឺ ស្លឹកល្មៀត ជាកាស្រេច។លីងស្ងួយល្អ នឹងទុកបានយូរ។
Facebook Comments

error: Content is protected !!