Oops! It appears that you have disabled your Javascript. In order for you to see this page as it is meant to appear, we ask that you please re-enable your Javascript!

បបរសត្រីខ

បើរកនឹកអាហារពេលព្រឹកមិនឃើញទេ តោះធ្វើបបរស ត្រីខញាំណា
គ្រឿងផ្សំ

  • ត្រីរាល ឬត្រីលិញ ២គីឡូ
  • ម្នាស់ តូច១ ឬចុងអំពៅ
  • ប៉េងប៉ោះ ៥ផ្លែ
  • ស្ករត្នោត ៣ស្លាបព្រាបាយ
  • អំបិល ២ស្លាបព្រាបាយ
  • ម្រេច ១ស្លាបព្រាកាហ្វេ
  • ទឹកត្រី២ស្លាបព្រាបាយ
  • បព្រាបាយទឹកសុីអុីវ ១ស្លា
  • ខ្ទឹមសចិញ្រ្ជាំ

បន្លែសំរាប់ផ្ទាប់

  • ត្រកួន ត្រយូងចេក សណ្ដែកបណ្ដុះ ឆៃប៉ូវ

វិធីធ្វើ

  1. យកត្រីធ្វើអោយស្អាត លាងទឹកចេញជា១អំបិលតិច រួចអង្កន់វា បើត្រីតូចពេកមិនបាច់អង្កន់ទេ ទុកអោយស្រុះទឹក ទើបយកទៅប្រលាក់អំបិល ២ស្លាបព្រាបាយ ទុកអោយរឺងសាច់១ម៉ោងចិតសំបកម្នាស់ រួចពុះវា ជាបន្ទះ រៀបទ្រាប់បាតឆ្នាំង ទើបតំរៀបត្រី ជាជួរ។
  2. យកខ្ទះ ដាក់ប្រេងឆាបន្តិច ដាក់ខ្ទឹមសចិញ្រ្ជាំឆាអោយឈ្ងុយ ទើបដាក់ស្ករបំពងអោយប្រែពណ៌ឈ្ងុយ ដាក់ម្រេចមុនគេ ទើបដាក់ទឹកត្រី ទឹកសុីអុីវឆាអោយចូលជាតិ ទើបចាក់ចូលឆ្នាំងត្រីដែលយើងបានតំរៀប។
  3. ចិត្តប៉េងប៉ោះ តំរៀបពីលើត្រី រួចយករំងាស់បន្តិចអោយចូលជាតិ ពុះតិចៗ ទើបថែមទឹកស្មើត្រី រំងាស់ប្រើភ្លើងតិចៗ ហើយថែមទឹកបន្តិចម្ដងៗ រំងាស់ចោល៥ទៅ៦ម៉ោង ហើយឱស្សាហ៌ថែមទឹកអោយស្មើរត្រីរហូតពេលត្រីផុយឆ្អឹង ភ្លក់មើលថែមថយម្ដងទៀត អោយមានរសជាតិ ប្រៃផ្អែមមុតតិច ។ត្រីខ ខអោយច្រើនទុកញាំយូរថ្ងៃ ពេលវាងំកាន់តែឆ្ងាញ់។


ពេលរៀបញាំរៀបដាក់បន្លែ ជុំវិញត្រីខ

អង្ករដាំបបរគួរជ្រើសយកអង្ករស្រូវថ្មី ពេលដាំបន្ថែមស្លឹកតយ អោយមានក្លិនប្រហើរ
By Sakorak Thonn

Facebook Comments

error: Content is protected !!