Oops! It appears that you have disabled your Javascript. In order for you to see this page as it is meant to appear, we ask that you please re-enable your Javascript!

បបរផិ ឬបបខ្យង

គ្រឿងផ្សំ៖

  • សាច់ខ្យង
  • សាច់ត្រីរ៉ស់
  • ធាងត្រាវ ហាន់ជាសង្វាមូល
  • អង្ករ
  • គ្រឿងបុកហើយម៉ដ្ឋ
  • ម្សៅស៊ប
  • ស្ករស អំបិល ទឹកត្រី
  • បន្លែតាមចូលចិត្ត ល្ពៅ ផ្សិតចំបើង ននោង ស្នៀតពោត បន្លែស្លឹកដូចជា ស្លឹកបាស ត្រួយល្ពៅ ស្អំ….

វិធីធ្វើ៖

  1. សាច់ត្រីរ៉ស់ដាក់ស្ងោរអោយឆ្អិន បេះសាច់ត្រីបុកជាមួយគ្រឿង ដាក់ ស្ករស អំបិល បន្ដិចបានហើយយករសជាតិ។
  2. ត្រពាំងស្រស់ និង  ធាងត្រាវដាក់ស្ងោរ រម្ងាស់ឲ្យរាងរលួយ រួចដាក់អង្ករចម្អិនរហូតទាល់តែ អង្កររីកល្មម។
  3. បន្ទាប់មកដាក់គ្រឿងបុក និងសាច់ត្រីបុក ផ្សិតចំបើង ល្ពៅ ននោង ស្នៀតពោត ចូលទុកឲ្យពុះ រួចហើយ ដាក់បន្លែស្លឹក ស្លឹកបាស ស្អំ ត្រួយល្ពៅ សាច់ខ្យង និងកំពឹសចូល។
  4. ពេលពុះហើយដាក់គ្រឿងផ្សំ អំបិល ស្ករស ម្សៅស៊ុប ទឹកត្រីបន្តិចៗ ភ្លក់មើលរសជាតិតាមចំណូលចិត្តឆ្អិនល្អ ដួសដាក់ចានញាំុជាមួយបន្លែអន្លក់ស្រស់ៗ ជាការស្រេច។
Facebook Comments

error: Content is protected !!