បុកកន្ទុយហេះ

ជាមុខមុខម្ហូបប្រពៃណីយ៍ប្រចាំខេត្តបាត់ដំបង គឺចង់ប្រាប់ថាឆ្ងាញ់ក៏ឆ្ងាញ់ ហិលក៏ហិល ឡើងស្រក់ទឹកមាត់ហ្មង!

គ្រឿងផ្សំ៖

  • ម្ទេសទុំ
  • ត្រប់ពុតញោង
  • ក្រូចឆ្មា
  • ខ្ទឹមសរ
  • អំបិល
  • ម្សៅស៊ុប
  • ស្កសរ
  • សណ្តែកដីលីង (ដាក់ក៏បានមិនដាក់ក៏បាន
  • ស្រេចតែ ចំណង់ចំណូលចិត្តលោកអ្នក)
  • កាពិ
  • បន្លែដែលជាអន្លក់(តាមចំណង់ចំណូលចិត្តលោកអ្នក)

របៀបធ្វើ៖

  1. ខ្ទឹមសរ១០កំពឹសបកសំបកចេញដាក់ខ្ទះលើភ្លើងលីងប្រហែល៣០វិនាទី។
  2. រួចដាក់ម្ទេសនិងត្រប់ពុតញោងលីងលាយជាមួយខ្ទឹមសរនោះដាក់ភ្លើងតិចៗកូរឲ្យជាប់ដោយប្រុងប្រយត្ន័កុំឲ្យខ្លោច
  3. ត្រូវឲ្យម្ទេសនិងខ្ទឹមឡើងពងក្រឡាតសព្វរួចាំយកចេញពីភ្លើងទើបបុកទុកទៅនៅតែមានក្លិនឈ្ងុយរហូត។
  4. ដាក់ម្ទេស ខ្ទឹម ត្រប់ពុតញោង លីងចូលក្នុងត្បាល់បុក អំបិល១កូនស្លាបព្រាតូច ស្ករសរ២កូនស្លាបព្រាតូច កំពង់ម្សៅស៊ុប២កូនស្លាបព្រាតូច ក្រូចឆ្មា កាពិ ហើយបុកឲ្យម៉ត់សព្វជាការស្រេច។

របៀបរក្សាទុកញ៉ាំឲ្យបានយូនិងនៅតែមានក្លិនឈ្ងុយរហូតត្រូវដាក់ទុកក្នុងកែវស្ងួតល្អគ្របគំរបបិទឲ្យជិតជានិច្ចមិនបាច់ទុកក្នុងទូរទឹកកកទេរាល់ពេលយកញ៉ាំត្រូវយកស្លាបព្រាស្អាតដួសមកញ៉ាំទើបទុកបានយូរមិនឆាប់ខូច។

Facebook Comments

error: Content is protected !!