Oops! It appears that you have disabled your Javascript. In order for you to see this page as it is meant to appear, we ask that you please re-enable your Javascript!

បុកអំព្រឹកអ្នកបាត់ដំបង

គ្រឿងផ្សំ​
– ត្រី​រ៉ស់
– ត្រីឆ្អើរ
– ប្រហុក
– សណ្ដែកដី
– ខ្ទឹមស
– ខ្ទឹមក្រហម
– ស្លឹក​ខ្ទឹម
– ក្រូចឆ្មារ​
– ស្ករស
– អំបិល
– ម្សៅ​ស៊ុប​
– ម្ទេសដៃនាង

បន្លែតាមចំនូលចិត្ត
– ព្រលឹត
– ស្អំ
– ត្រសក់
– ភ្លៅកង្កែប
– ផ្កាកំប្លោក
– ស្ពៃក្ដោប
– ត្រប់ស្រួយ
– ត្រប់ពុតលំញង
– ស្នៀតពោត
– សណ្ដែកកួរ
– ស្ដៅ (​ដាក់​គ្រប់មុខ​ក៏បាន មិនបាច់​ក៏បាន​) ។​

វិធី​ធ្វើ​
១.វិធី​ចម្អិន​គឺ​ដំបូង​ត្រូវយក​ត្រី​រ៉ស់​ទៅ​ស្ងោរ​ក៏បាន ឬ​អាំង​ក៏បាន​តាម​ការនិយម​។​
២.ប្រសិនបើ​ជ្រើសរើស​វិធី​ស្ងោរត្រី ទឹក​ដែល​ស្ងោរ​រួច​នោះ​ត្រូវ​រក្សាទុក​សម្រាប់ធ្វើ​ទឹកប្រហុក​។​
៣.ដោយឡែក​ត្រី​ដែល​ស្ងោរ ឬ​អាំង​ឆ្អិន​រួច​ត្រូវ​យកមក​បេះ​ឆ្អឹង និង​ស្បែក​ចេញ​ឲ្យ​អស់​។​
៤.ចំពោះ​ត្រីឆ្អើរ​វិញ ត្រូវយក​វា​ទៅ​កម្ដៅ​ឲ្យ​ស្រួយ​រួច​សឹម​បេះយក​ឆ្អឹង​ចេញ​ដូចគ្នា​។​
៥.ម្ទេសដៃនាង ខ្ទឹមស ខ្ទឹមក្រហម និង​ត្រប់ពុតលំញង ត្រូវ​យកទៅ​រំលីង រួច​យកទៅ​បុក​លំៗ​ជាមួយ​ត្រី​រ៉ស់ និង​ត្រីឆ្អើរ​ដែល​បេះ​រួច​ក្នុង​ត្បាល់ ប៉ុន្តែ​កុំ​ឲ្យ​វា​ម៉ដ្ឋ​ពេក​។​
៦.បន្ទាប់មក​យក​ត្រី និង​គ្រឿង​ដែល​បុក​រួច​ដួស​ដាក់​ចាន ហើយ​ចាក់ទឹក​ប្រហុក​ឆ្អិន​ពីលើ រួច​សឹម​កូរ​ឲ្យ​សព្វ​សាច់​។​
៧.ចាប់ផ្ដើម​បន្ថែម​គ្រឿងផ្សំ​រសជាតិ​ដូចជា អំបិល ស្ករស និង​ក្រូចឆ្មារ​រួច​ភ្លក្ស​សាប​ប្រៃ​តាម​ចំណូលចិត្ត មុន​នឹងដាក់​សណ្ដែកដី​បុក រោយ​ស្លឹក​ខ្ទឹម ព្រមទាំង​ម្ទេស​ចូល​នោះ​ជាការ​ស្រេច។

Facebook Comments

error: Content is protected !!