Oops! It appears that you have disabled your Javascript. In order for you to see this page as it is meant to appear, we ask that you please re-enable your Javascript!

ប៊ីប៊ីមបាប Bibimbap

គ្រឿងផ្សំ

  • សាច់ជ្រូក ៥០ក្រាម
  • សាច់គោច្រឡក ៥០ក្រាម
  • ឆៃថាវ ១៥០ក្រាម
  • អំបិលសំរាប់ប្រឡាក់ឆៃថាវ ១ស្លាបព្រាកាហ្វេ
  • ប្រេងល្ងរ ២ស្លាបព្រាបាយ
  • បាយស ៤៥០ក្រាម
  • ស្ពៃពួយលេង ៥០ក្រាម
  • សណ្តែកបណ្តុះ ៦០ក្រាម
  • អំបិលសំរាប់ប្រឡាក់ស្ពៃ ១/២ស្លាបព្រាកាហ្វេ
  • ស៊ុតមាន់យកតែក្រហម ២គ្រាប់
  • គីមឈី ១០ក្រាម
  • ម្ទេសខាប់កូរ៉េ ២ស្លាបព្រាកាហ្វេ
  • កន្សែងក្រដាស់ ៥សន្លឹក

គ្រឿងលាយ A

  • ស្ករស ១ស្លាបព្រាកាហ្វេ
  • ទឹកខ្មេះ ១ស្លាបព្រាបាយ
  • ម្សៅម្ទេស ១/៨ស្លាបព្រាកាហ្វេ

គ្រឿងលាយ B

  • ទឹកស៊ីអ៊ីវជប៉ុន ១/២ស្លាបព្រាកាហ្វេ
  • ល្ងរស ១ស្លាបព្រាកាហ្វេ
  • ម្រេចម៉ត់ ១/៨ស្លាបព្រាកាហ្វេ
  • អំបិល ១/៨ស្លាបព្រាកាហ្វេ

គ្រឿងលាយ C

  • ប្រេងល្ង ១ស្លាបព្រាបាយ
  • ល្ងរស ១ស្លាបព្រាកាហ្វេ
  • អំបិល ១/៨ស្លាបព្រាកាហ្វេ
  • ម្រេចម៉ត់ ១/៨ស្លាបព្រាកាហ្វេ

គ្រឿងលាយ D

  • ស្រាស ១ស្លាបព្រាបាយ
  • ស្ករស ១ស្លាបព្រាបាយ
  • ទឹកសីុអីុវជប៉ុន ១ស្លាបព្រាបាយ
  • ខ្ទឹមសចិញ្រ្ចាំ ១/២ស្លាបព្រាកាហ្វេ
  • ប្រេងឆា ១ស្លាបព្រាកាហ្វេ

វិធីធ្វើ

  1. ឆៃថាវហាន់ជាសរសៃៗ រួចប្រឡាក់ជាមួយអំបិលទុករយះពេល១៥នាទី រួចពូតទឹកចេញអោយអស់ បន្ទាប់មកប្រឡាក់ជាមួយគ្រឿងលាយ A ទុកមួយឡែកសិន។
  2. ស្ពៃពួយឡេងកាត់ជាកង់ៗ លាងទឹករួចដាក់ស្រុះទឹកក្តៅជាមួយនឹងអំបិលរយះពេល១នាទី រួចពូតទឹកចេញអោយអស់ បន្ទាប់មកប្រឡាក់ជាមួយគ្រឿងលាយ B អោយសព្វ ទុកមួយឡែកសិន។
  3. សណ្តែកបណ្តុះលាងទឹក រួចដាក់ស្រុះទឹកក្តៅរយះពេល១នាទី រួចស្រង់ចេញដាក់ត្រាំទឹកត្រជាក់បន្តិច បន្ទាប់មកប្រឡាក់ជាមួយគ្រឿងលាយC អោយសព្វទុកមួយឡែកសិន។
  4. សាច់ជ្រូក និងសាច់គោចិញ្រ្ចាំលាយចូលគ្នាអោយម៉ត់ ហើយដាក់ឆាជាមួយគ្រឿងលាយD អោយឆ្អិនល្អ ទុកមួយឡែកសិន។
  5. យកឆ្នាំងសំរាប់ធ្វើbibimbapដាក់កំដៅអោយក្តៅ បន្ទាប់មកយកកន្សែងក្រដាស់ជ្រលក់ក្នុងប្រេងល្ងរ ហើយយកមកលាបផ្ទៃខាងក្នុងនៃឆ្នាំងអោយសព្វ ទើបដាក់បាយសចូល រួចដាក់បន្លែដែលបានលាយជាមួយគ្រឿងផ្សំហើយនោះ តំរៀបជាមួយបាយសជាមួយនឹងសាច់ជ្រូកចិញ្រ្ចាំ ស៊ុតមាន់ឆៅ ជ្រក់គីមឈី និងម្ទេសខាប់កូរ៉េ បន្ទាប់មកបើកភ្លើងផ្ងំបាយអោយបាយឡើងក្តាំងបន្តិច ទុកជាការស្រេច។
Facebook Comments

error: Content is protected !!