Oops! It appears that you have disabled your Javascript. In order for you to see this page as it is meant to appear, we ask that you please re-enable your Javascript!

គោឡើងភ្នំ

បន្លែតាមការចូលចិត្ត
សាច់អាចថែមគ្រឿងសមុទ្រ សាច់ជ្រូកបីជាន់ ថ្លើម បេះដូង….

គ្រឿងផ្សំ

  • សាច់គោ (យកសាច់សុទ្ធ)
    ពងទា
  • ប័រ (បើចូលចិត្តអ្នកអាចប្រើប្រេងសណ្តែក ឬខ្លាញ់ជ្រូកជំនួសវិញក៏បាន)
    ស្ពៃបូកគោ, ការ៉ុត, ប៉េងបោះ, ត្រកួន, ដំឡូងបារាំង…
  • ទឹកប្រហុក
  • គល់ស្លឹកគ្រៃ
  • សណ្តែកដី
  • ក្រូចឆ្មា
  • ស្ករស
  • ប៊ីចេង
  • ប្រហុក
  • ម្ទេសទុំ

វិធីធ្វើទឹកប្រហុក

  1. ហាន់គល់ស្លឹកគ្រៃ​ស្តើងៗ​ដាច់ក្នុង​ចាន បន្ទាប់មកយក​អំបិល​ម៉ត់ទៅ​ច្របាច់​ដើម្បី​អោយ​គល់ស្លឹក​គ្រៃទន់ល្អ។
  2. បុកសណ្តែកដី (កុំអោយម៉ត់) ដាក់ចូល​ក្នុងចាន​គល់ស្លឹកគ្រៃ បន្ទាប់​មកដាក់ ស្ករស ប៊ីចេង និង ម្ទេសទុំ (ហាន់ជា​ចំណិតៗ) ចូល ហើយ​កូរអោយវា​ចូលគ្នា។
  3.  ដាំទឹក​អោយពុះយក​ប្រហុកដាច់​ចូលក្នុង​ទឹកកូរអោយវា​បែកសាច់ រួចយក​ទឹកនោះ​ទៅចាក់ចូល​ក្នុង​ចានគល់ស្លឹក​គ្រៃ កូរអោយ​សព្វ ភ្លក់​មើលថា ល្មម ឬនៅ បើមិនល្មម​យើង​អាច​ដាក់គ្រឿង​តាម​ចំណូលចិត្ត។
    ជាចុងក្រោយ​ច្របាច់ក្រូចឆ្មា​ដាក់​ជាការស្រេច។

រៀបរៀបទទួលទាន

  • យកសាច់គោហាត់ជាចំនិតៗស្តើងៗ យកដាក់ចានហើយដាក់ពង់ទាចូលទុកមួយកន្លែង។
  • កម្តៅឆ្នាំងអោយក្តៅ ហើយដាក់ប័រ បន្ទាប់​មកដាក់សាច់​គោ(ពងទាត្រូវវាយ​បញ្ចូល​ជាមួយ​សាច់គោ) និង​បន្លែជា​កាស្រេច។

បញ្ចាក់ បើមិនចូលចិត្ត​ទឹកប្រហុក អ្នកអា​ចប្រើទឹកត្រី​កោះកុង​ រឺ ទឹកតៅហ៊ូជំនួសក៏បានដែរ៕
វិធីធ្វើទឹកត្រីកោះកុង នឹង ទឹកតៅហ៊ូ មានសរសេក្នុងវេបសាយរួចហើយ។

 

Facebook Comments

error: Content is protected !!