Oops! It appears that you have disabled your Javascript. In order for you to see this page as it is meant to appear, we ask that you please re-enable your Javascript!

ភ្លាសាច់គោ

ភ្លាសាច់គោ ម្ហូបគ្រឿងក្លែមថ្ងៃនេះ
គ្រឿងផ្សំ

  • សាច់គោ យកសាច់គុម្ពកន្ទុយ ៣ខាំ
  • គល់ស្លឹកគ្រៃ និង ស្លឹកក្រូច ហាន់ស្ដើងៗ
  • សណ្ដែកដី បុកលមៗ
  • ប្រហុក (មិនដាក់ក៏បាន )
  • រំដេង បុកអោយម៉ត់តែឯង
  • ខ្ទឹមស ខ្ទឹមក្រហម ម្ទេស បុកអោយម៉ត់ ចូលគ្នាទាំងអស់
  • បន្លែ ខ្ទឹមបារាំង ស្ពៃបូកគោ ម្ទេសប្លោក សណ្ដែកបណ្ដុះ ការ៉ុត សណ្ដែកគួ ជីគ្រប់មុខ បន្លែមុនចិតត្រាំទឹកកក១០នាទីអោយស្រួយ ថ្លឹងអោយបាន ៥ខាំ
  • ស្ករស ២ស្លាបព្រាបាយ
  • អំបិល១ស្លាបព្រាកាហ្វេ ដាក់លៃតាមប្រហុកច្រើនឬតិច
  • ទឹកត្រី ២ស្លាបព្រាកាហ្វេ
  • ក្រូចឆ្មារ ២ផ្លែ ឬច្រើនជាងនេះ
  • ម្សៅស៊ុប ១ស្លាបព្រាកាហេ្វ

វិធីធ្វើ

  1. សាច់គោហាន់ស្ដើងៗ យកស្រុះទឹកក្ដៅពុះ ភ្លាមបិទភ្លើង ស្រង់ទុកដោយឡែក។
  2. យកទឹកដាំសល់ពីសាច់គោ ដាំអោយពុះ ដាក់ប្រហុកចូល កូរអោយឆ្អិន ទុកអោយត្រជាក់ ចាក់ចូលសាច់គោ ដាក់គ្រឿងបុក រំដេង ខ្ទឹមស ខ្ទឹមក្រហម ម្ទេសចូល រួច ដាក់គ្រឿងទេសចូល។
  3. បន្ទាប់មកដាក់គល់ស្លឹកគ្រៃ និងស្លឹកក្រូចចូល ច្របល់ថ្នមៗ ហើយដាក់បន្លែទាំងអស់ចូល ច្របល់ថ្នមៗ អោយបន្លែនៅស្រស់ហើយស្រួយ ដាក់សណ្ដែកដី ថែមជី ម្ទេស រោយក្រោយគេ ជាការស្រេច ៕
Facebook Comments

error: Content is protected !!