Oops! It appears that you have disabled your Javascript. In order for you to see this page as it is meant to appear, we ask that you please re-enable your Javascript!

បាយឆាត្រីប្រម៉ា

គ្រៀងផ្សំ

  • បាយស ៣០០ក្រាម
  • ត្រីប្រម៉ា ៥០ក្រាម
  • ខ្ទឹមក្រហមបំពង ៣០ក្រាម
  • ត្រសក់ ១ផ្លែ
  • ប៉េងប៉ោះ ១ផ្លែ
  • សាលាដ ៣សន្លឹក
  • ស្លឹកខ្ទឹមហាន់ល្អិតៗ ១ស្លាបព្រាបាយ
  • ប្រេងឆា ១ស្លាបព្រាបាយ

គ្រឿងផ្សំA

  • ប័រសាប ១/២ស្លាបព្រាកាហ្វេ
  • ម្សៅស៊ុបខ្នុរ ១/២ស្លាបព្រាកាហ្វេ
  • ស្កសរ ១/៤ស្លាបព្រាកាហ្វេ
  • ម្រេចម៉ត់ ១/៨ស្លាបព្រាកាហ្វេ

វិធីធ្វើ

  1. ត្រីប្រម៉ាដាក់ត្រាំទឹក ៣០នាទី ហើយដាក់ខ្ទះចៀនអោយក្រៀម
  2. យកត្រីដែលចៀនហើយ ហាន់អោយល្អិតៗ
  3. ត្រសក់ និងប៉េងប៉ោះហាន់បន្ទះៗ
  4. ដាក់ខ្ទះ ចាក់ប្រេងឆា ឆាបាយជាមួយត្រីប្រម៉ា គ្រឿងផ្សំA និងខ្ទឹមក្រហមបំពងអោយសព្វ
  5. ទើបរោយស្លឹកខ្ទឹមចូល ច្របល់បន្តិចទៀត រួចដួសដាក់ចាន ដោយអមជាមួយនឹងបន្លែ ទុកជាការស្រេច។
Facebook Comments

error: Content is protected !!