Oops! It appears that you have disabled your Javascript. In order for you to see this page as it is meant to appear, we ask that you please re-enable your Javascript!

បាយឆាម្រះព្រៅបែបថៃ

គ្រឿងផ្សំ

-សាច់មាន់ ឬសាច់គោ ឬបង្គា (ដាក់សាច់តាមចំណង់ចំណូលចិត្តអ្នកចូលចិត្ត)
-ពងទា ខ្ទឹមស ម្ទេស ស្ករ ប៊ីចេង
-ទឹកប្រេងខ្យង​ទឹកស៊ីវអ៊ីវ ទឹកត្រី
-ស្លឹកម្រេះព្រៅ សណ្តែកគួ
-ប្រេងឆា
របៀបធ្វើ

  1. ហាន់សាច់ តូចៗ ចៀនពងទាទៅតាមអ្វីដែលអ្នកចូលចិត្ត។
  2. យកស្លឹកម្រះព្រៅដែលបានបេះរួចទៅលាងទឹកជំរះចេញអោយស្អាត សណ្តែគួហាន់តួចៗហាន់ខ្ទឹមសរ និងម្ទេស។
  3. កម្ដៅខ្ទះអោយក្ដៅហើយចាក់ប្រេងឆាចូល ហើយនៅពេលប្រេងក្ដៅហើយ ដាក់ម្ទេសនឹងខ្ទឹម​ដែលបានហាន់ហើយ បំពងអោយឈ្ងុយ។
  4. បន្ទាប់មកដាក់សាច់ចូល រួចឆាអោយសាច់ឆ្អិនដាក់ស្ករ ទឹកត្រី ប៊ីចេង ទឹកស៊ីវអ៊ីវនិង ប្រេងខ្យង ឆាត្រឡប់អោយសព្វ និងចូលជាតិដាក់ម្រះព្រៅចូល សណ្តែកគួ ហើយឆាត្រឡប់២ទៅ៣ត្រឡប់។
  5. ដួសបាយ ដាក់ចានមួយចំហៀង រួចដួសឆាដាក់ចានមួយចំហៀង បន្ទាប់មកដាក់ពងទាពីលើជា​ការស្រេច។
Facebook Comments

error: Content is protected !!