Oops! It appears that you have disabled your Javascript. In order for you to see this page as it is meant to appear, we ask that you please re-enable your Javascript!

បាយឆាកាពិបែបថៃ

គ្រឿងផ្សំ
– បង្គារក្រៀម
– ពងទា ២ ឬ ៣ គ្រាប់
– អង្ករ ២០០ ក្រាម
– ខ្ទឹមក្រហម ២ ឬ ៣ កម្ពឹស
– ខ្ទឹមសរ ជីវ៉ាន់ស៊ុយ
– សាច់ជ្រូក ៣០០ ក្រាម
– កាពិ ១ ស្លាបព្រាបាយ
– ខ្លាញ់ ១ ស្លាបព្រាបាយ
– ស្ករស ១ ស្លាបព្រាកាហ្វេ
– ទឹកស៊ីអីវ១ ស្លាបព្រាបាយ
– ប៊ីចេង កន្លះស្លាបព្រាកាហ្វេ
– ប្រេងខ្យង ១ ស្លាបព្រាបាយ
– ស្វាយ ឈូសជាសរសៃៗ
– ម្រេច

វិធីធ្វើ

  1. លាងអង្ករឲ្យស្អាតដាក់ដាំឲ្យស្រួយល្មម។
  2. បង្គារក្រៀម បំពងអោយស្រួយ ចៀនពងទារួច កាត់ជាសរសៃៗ។
  3. ខ្ទឹមក្រហមហាន់ស្ដើងៗសាច់ជ្រូកលាងឲ្យស្អាតហាន់ជា បន្ទះស្តើងៗ ឬ ដុំៗ តាមការចូលចិត្ត។
  4. ចិញ្ច្រាំខ្ទឹមដាក់ខ្ទះអោយក្ដៅចាក់ខ្លាញ់ចូល និងខ្ទឹមសរចញ្ចាំ ចូលឆាអោយឈ្ងុយដាក់កាពិចូលដាក់ទឹកថែមន្តិចបន្ទាប់មកចាក់បាយចូលឆាឲ្យសព្វជាមួយកាពិដួសដាក់ទុកមួយអន្លើរ។
  5. ចាក់ខ្លាញ់ចូលក្នុងខ្ទះឲ្យក្តៅ ដាក់ខ្ទឹមស ម្រេច នឹងជីវ៉ានស៊ុយបុកហើយ ដាក់ចូលឆាអោយឈ្ងុយ មួយសន្ទុះចាក់សាច់ជ្រូកចូលបន្ថែម ស្ករស ទឹកស៊ីអ៊ិវខាប់ និង ប៊ីចេង ប្រេងខ្យង ភ្លក់រស់ជាតិតាមចូលចិត្ត៕

ម្ហូបឆ្អិនហើយ រៀបចំ រៀបដាក់ចាន ដូចក្នុងរូបភាពជាការស្រេច។

Facebook Comments

error: Content is protected !!