Oops! It appears that you have disabled your Javascript. In order for you to see this page as it is meant to appear, we ask that you please re-enable your Javascript!

បាញ់ឆែវ

 គ្រឿងផ្សំ

  • បង្កង ៥០០ ក្រាម បកសំបកយកក្បាលចេញ
  • សាច់ជ្រូក ៥០០ ក្រាម ចិញ្ច្រាំ
  • ម្សៅអង្ករ ៥០០ ក្រាម
  • ល្មៀត ១ ស្លាបព្រាកាហ្វេ (ម្សៅ)
  • ខ្ទះដូង ៤០០ មីលីលីត្រ
  • ខ្ទឹមបារាំង ២ ដុំ ១ ឆាលាយសាច់ ១ ​ធ្វើ​ស្នូល​ ហាន់ជា​ចំណិតៗ
  • ស៊ុត ២ គ្រាប់
  • អំបិល កន្លះស្លាបព្រាកាហ្វេ
  • ម្រេច កន្លះស្លាបព្រាកាហ្វេ
  • ម្សៅស៊ុបមាន់ ១​ស្លាបព្រាកាហ្វេ
  • ប្រេងឆា (ម្តង ១ ស្លាបព្រាកាហ្វេ)
  • ទឹក ១ លីត្រ
  • សាឡាត់ បេះលាងទឹកឲ្យស្អាត
  • ត្រសក់ ២ ផ្លែ ចិតបណ្តោយជាចំណិតៗ
  • ជីអង្កាម បេះលាងទឹកឲ្យស្អាត
  • សណ្តែកបណ្តុះ ៥០០ ក្រាម

វិធីធ្វើ

  1. ជា​ដំ​បូង​អ្នក​ត្រូវ​យក​ទឹក ១ លីត្រ ​លាយ​ជា​មួយ​នឹង​ម្សៅ ៥០០ ក្រាម​បន្ទាប់​មក​កូរ​បញ្ចូល​គ្នា​បន្តិច​សិន​រួច​បន្ថែម​​ស៊ុត ២​ គ្រាប់,​ ល្មៀត ១ ស្លាបព្រាកាហ្វេ,​ ខ្ទិះដូង​ ៤០០ មីលីលីត្រ​, អំបិល កន្លះស្លាបព្រាកាហ្វេ ​កូរ​បញ្ចូល​​គ្នា​ទាំង​អស់​រហូត​ទាល់​តែ​រលាយ​ចូល​គ្នា​សប់​ល្អ​។
  2. ដាក់​ឆ្នាំង​ឆា​ខ្ទឹម​បា​រាំង​ឲ្យ​ឆ្អិន​បន្ទាប់​មក​ដាក់​សាច់​ជ្រូក​ចូល​ឆា​ពី​ទៅ​បីត្រឡប់​ រូច​ក៍​បន្ថែម ​ម្សៅ​ស៊ុប​មាន់ ១ ស្លាបព្រាកាហ្វេ, ​ម្រេច កន្លះស្លាបព្រាហ្វេ​ (អ្នក​អាច​បន្ថែម​អំ​បិល​បន្តិច​ក៍​បាន​ដែរ)​ រួច​ហើយ​ក៍​ឆា​រហូត​ទាល់​តែ​ឆ្អិន​។
  3. ​ដាក់​ប្រេង​ឆា ១ ​ស្លាប​ព្រាកាហ្វេ ​ចូល​ក្នុង​ឆ្នាំង​ខ្ទះ​រួច​ទុក​ឲ្យ​ក្តៅ​បន្តិច​សិន​ទើប​បន្ថែម​ម្សៅ​ដែល​បាន​លាយ​រួច​ចូល​ទៅ​ក្នុង​ឆ្នាំង​ខ្ទះ ១ វេក ​វាច​ឲ្យ​ស្មើ ​ឬ​ក៍​អាច​លើក​ខ្ទះ​ក្រ​លេង​ក៍​បាន​រួច​បន្ថែម ​បង្កង​,សាច់ឆា, ​សណ្តែកបណ្តុះ, ​ខ្ទឹមបារាំង​ ដាក់​នៅ​ម្ខាង​ងាយ​ស្រួល​ក្នុង​ការ​យក​ម្ខាង​ទៀត​គ្រប​ពី​លើ ​​រួច​គ្រប​ប្រ​ហែល​ជា ​២៣ នាទី ​យក​ម្ខាង​ទៀត​គ្រប​ទៅ​ម្ខាង​ទៀត​ដែល​មាន​ស្នូល​រួច​ហើយ​គ្រប​មួយ​ភ្លេច​ក៍​ ត្រ​ឡប់​ម្ខាង​ទៀត​គ្រប​រហូត​ស្នូល​ខាង​ក្នុង​ឆ្អិន​នោះ​អ្នក​និង​ទទួល​បាន​ នំ​បាញ់​ឆេវ។​

 របៀបធ្វើទឹកត្រី

អ្នក​ត្រូវ​មាន​ចាន​គោម​តូច​ល្មម​មួយ​យក​មក​លាយ​គ្រឿង​ហើយ​កូរ​បញ្ចូល​គ្នា​ឲ្យ​រលាយ​សប់​ដែល​មាន​គ្រឿង​ផ្សំ​ដូច​ជាៈ

  • ម្ទេស ៤ គ្រាប់ ហាន់តូចស្តើងៗ
  • ខ្ទឹមស ២ កំពឹស ហាន់ល្អិតៗ
  • ស្កសរ ៤៥ ស្លាបព្រាបាយ
  • ទឹកក្តៅ ៥ ស្លាបព្រាបាយ
  • ក្រូចឆ្មា ១ ផ្លែ
  • ទឹកត្រី ៥ទៅ៦ ស្លាបព្រាបាយ
  • ការ៉ុត ១ មើម ​ចិត​ជា​ចំ​ណិត​តូចៗ​ (ឬ​ប្រើ​សំភារៈ​ឆូត) ​ដាក់​ចូល​ក្នុង​ទឹក​គ្រឿង​ខ្លះ ​និង​ទុក​ផ្ទាប់ជាមួយ​ខ្លះ​នៅ​ពេល​ញាំ។
Facebook Comments

error: Content is protected !!