Oops! It appears that you have disabled your Javascript. In order for you to see this page as it is meant to appear, we ask that you please re-enable your Javascript!

អាម៉ុកត្រីខ្ចប់

បន្ទាប់ពីអានអត្ថបទសរសេពីវិធីធ្វើអាម៉ុកសម្ល  យើងខ្ញុំសូមបង្ហាញវិធីធ្វើអាម៉ុកត្រីខ្ចប់ម្ដង

គ្រឿងផ្សំ
-ត្រីដៀប លាងទឹកអោយស្អាតកាត់កង់ៗ
-ម្ទេសឆ្អើរ បេះគ្រាប់ចេញ ត្រាំទឹកអោយរីក ទើបចិញ្រ្ចាំអោយម៉ត់
-គ្រឿងគល់ស្លឹកគ្រៃ ម្ដេង ខ្ជាយ រមៀត ស្លឹកក្រូចសើច ហាន់បុកចូលគ្នាអោយម៉ត់ រឺដាក់ម៉ាសុីនកិនក៏បាន
_ខ្ទិះដូង កាពិ ម្ទេសហាវៃ
-ពងមាន់
វិធីធ្វើ

  1. ដាក់ប្រេងឆាអោយក្ដៅចាក់ម្ទេសឆ្អើរចូល បន្ទាប់មកដាក់គ្រឿងបុក ដាក់កាពិ ហើយដាក់ខ្ទិះដូង ឆាអោយឈ្ងុយតិច ដាក់គ្រឿង ម្សៅសុ៑បខ្នរ តិច ទឹកត្រីតិច ស្ករស អំបិលតិច ពេលពុះ បន្ថែមខ្ទិះដូងទឹកទី២ ឆាអោយខាប់។
  2. វិធីធ្វើអាម៉ុកខ្ចប់ គ្រាន់តែហាន់សាច់ត្រីចំណិតកុំអោយដោយឆ្អឹង អ្នកខ្លះលាយគ្រឿងហើយ គេយកចំហុយម៉ង តែខ្ញុំយកចំអិនសិន ងាយស្រួលភ្លក់រសជាតិ ខុសគ្នាតិច។
  3. ពេលឆាគ្រឿង អោយខាប់ទឹកតិច ហើយបន្ថែមពងមាន់ ភ្លក់មើលត្រូវរសជាតិហើយ ចាក់ដាក់កន្ទូងស្លឹកចេក រឺកូនចានក៏បាន ដាក់ចំហុយ រួច បន្ថែមខ្ទិះដូងពីលើ រោយស្លឹកក្រូចសើច និងម្ទេសហាន់សសៃពីលើផង ៕

បន្ថែមបន្លែតាមចំនូលចិត្ត ស្លឹកញ កន្តួត ស្លឹកងុបជាដើម យកច្របល់ជាមួយគ្រឿងត្រី​សឹមយកទៅចំហ៊ុុយអោយឆ្អិន។

 

Facebook Comments

error: Content is protected !!