ម្រះចំហ៊ុយញាត់សាច់ជ្រូក

ម្រះចំហុយ ញាត់សាច់ជ្រូក

គ្រឿងផ្សំស្នូល

  • សាច់ជ្រូកចិញ្ច្រាំ
  • ស្លឹកខ្ទឹម
  • ខ្ទឹមបារាំង
  • ប៉ិគក់
  • ពងមាន់
  • ម្រេច
  • អំបិល
  • ស្ករ
  • និង ម្សៅឆា (ត្រូវដាក់បន្តិច ដើម្បីអោយទន់សាច់ មានរសជាតិឆ្ងាញ់)

របៀបធ្វើ

  1. លាយគ្រឿងចូលគ្នាអោយសព្វ។
  2. កាត់ម្រះកង់ៗ ឆ្កើសយកស្នូលចេញ លាងទឹកអោយស្អាត ស្ងោរអោយផុយ ហើយស្រង់លាងទឹកត្រជាក់
  3. យកសាច់ដែលលាយហើយ មកញាត់ក្នុងកង់ម្រះ ហើយដាក់ចំហុយ។
  4. នៅពេលឆ្អិន ទើបដាក់បន្ទះបង្គាពីលើ ចំហុយពីរនាទី ទើបលើចុះ បរិភោគក្តៅៗ
Facebook Comments

error: Content is protected !!