ទឹកសណ្តែកស

គ្រឿង​ផ្សំ

  • សណ្តែក​សៀង២០០ក្រាម
  • ស្ករស២៥០ក្រាម
  • អំបិល​​មួយ​ចុង​ស្លាព្រាកាហ្វេ
  • ទឹក​ធម្មតា១៥០០០មីលីលីត  

វិធីធ្វើ  

  1. ដំបូងអ្នក​ត្រូវ​ចាក់​សណ្តែក​ចូល​ទៅ​ក្នុង​ចាន​មួយ​ បន្ទាប់​មកធ្វើ​ការ​លាង​សម្អាតនឹង​ដាក់​ត្រាំ​វា​ទុក​​រយះ​ពេល​៨ម៉ោង​ទៅ​មួយ​យប់​ក៏​បាន​។បន្ទាប់​ពី​រង​ចាំ​កា​ត្រាំ​ទុក​អស់​រយៈ​ពេល​មួយ​​យប់​​មក ​ឃើញ​ថា​សណ្តែក​របស់​អ្នក​រីក​បាន​ល្អ​​ ដូច​នេះ​អ្នក​ត្រូវ​ធ្វើ​ការ​ញី​យក​សម្បក​នឹង​លាង​​វា​ឲ្យ​បាន​ស្អាត​នឹង​លាង​ជា​ច្រើន​ទឹក​ដើម្បី​ជ្រះ​សំបក់​ឲ្យ​អស់រួចទុក​មួយ​អន្លើ។ ​
  2. ក្រោយ​ពី​លាង​សម្អាត​រួចមកអ្នក​គួរ​​តែ​​ចាក់​សណ្តែក​ចូល​ទៅ​ក្នុង​ម៉ាស៊ីន​ក្រឡុក​ដោយ​មាន​បន្ថែម​ទឹក​ចំនួន​១៥០០​មីលីលីត​​ចូល​ជា​មួយ​សឹម​​ចាប់​ផ្តើម​ធ្វើការ​ក្រឡុក​វា​ឲ្យ​ម៉ត់។  
  3.  បន្ទាប់មក​ទៀត​អ្នក​ត្រូវ​ធ្វើ​ការ​​ចាក់​ទឹក​សណ្តែក​ចូល​ទៅ​ក្នុង​ឆ្នាំង​​មួយដោយ​មាន​ដាក់​​ក្រណាត់​ត្រង​កាក​ឲ្យ​បាន​ល្អ​។
  4. ក្រោយ​ពីច្រោះ​យក​កាក​ចេញអ្នក​អាច​ដាក់​ស្ងោ​​​ឲ្យ​ទឹក​សណ្តែក​ពុះសឹម​ដាក់​ស្ករនិង​អំបិលមួយ​ចុង​ស្លាព្រា​កាហ្វេ​(នៅក្នុង​ពេល​ដាក់​ស្ងោ នោះ​អ្នក​ត្រូវ​​ធ្វើ​ការ​ដង​យក​ពពុះ​ចេញ) ជាការស្រេច។
  5.  ប្រសិន​បើ​អ្នក​ធ្វើ​សម្រាប់​ញាំនៅ​ផ្ទះដែល​មាន​សមាជិក​ខ្លះ​ចូលចិត្ត​ផ្អែម​ហើយ​​ខ្លះ​ទៀត​មិន​ចូល​ចិត្ត​ផ្អែម​ដូច​នេះអ្នក​​​បន្ថែម​​ស្ករ​នៅ​ពេល​ញាំក៏​បាន​។
Facebook Comments

error: Content is protected !!