ទឹកល្ពៅទឹកដោះគោ

គ្រឿងផ្សំ

  • ល្ពៅ ៣គីឡូ
  • ខ្ទិះដូងកន្លះគីឡូ
  • ទឹកដោះគោខាប់កន្លះកំប៉ុង
  • ស្ករសបីវែកសម្លរ
  • អំបិល១ចឹប

វិធីធ្វើ

  1. ចិតល្ពៅអោយអស់សំបក លាងទឹកអោយស្អាត កាត់ដុំៗតូចៗ ដាក់ស្ងោរទឹកអោយលិចល្ពៅ ពុះផុយលើកចុះ ។យកល្ពៅទៅកិនលាយទឹកស្ងោរ កិននៅម៉ាសុិនទឹកក្រឡុក អោយម៉ត់ បន្ទាប់មកដាក់ដាំខ្ទិះដូងអោយពុះចាក់ទឹកល្ពៅចូល បន្ថែមទឹកដោះគោខាប់កន្លះកំប៉ុង ស្ករស៣វែក អំបិល១ចឹបពេលពុះលើកចុះទឹកល្ពៅនេះធ្វើអោយមានរសជាតិផ្អែមលមៗ ។


គេអាចមិនប្រើទឹកដោះគោខាប់រឺខ្ទិះដូងបើចង់បានរសជាតិល្ពៅសុទ្ធតែមិនសូវមានរសជាតិឈ្ងុយឆ្ងាញ់ដូចដាក់គ្រប់មុខទេ

Facebook Comments

error: Content is protected !!