ធ្វើទឹកសណ្តែកខៀវ

សាកល្បងធ្វើទាំងអស់គ្នាធានាថាឈ្ងុយហើយឆ្ងាញ់!ជួយឲឆ្អឹងរឹងមាំ ដុកទ័រណែនាំឲ្យហូបវារៀងរាល់ថ្ងៃ។

គ្រឿងផ្សំ

  • សណ្តែកសៀង២កំប៉ុង
  • ទឹក៣លីត្រ
  • ទឹកដោះគោខាប់១កំប៉ុង
  • ស្លឹកតើយ១ដៃធំ
  • អំបិលម៉ត់បន្តិច

វិធីធ្វើ

  1. លាងសម្អាតរួចត្រាំសណ្តែកសៀងឲ្យរីកគ្រាប់រយៈពេល៨ម៉ោង
  2. ហើយលាងម្តងទៀតចាំយកទៅកិននឹងម៉ាស៊ីនទឹកក្រឡុកជាមួយនឹងស្លឹកតើយផងដែរ។
  3. បន្ទាប់មកដាក់ស្បៃដែលជិតល្អច្រោះកុំឲ្យដោយកាកច្រោះយកតែទឹក។
  4. បន្ទាប់មកទៀតដាក់ក្នុងឆ្នាំងស្ងោរវាលើភ្លើងកូរវារហូតដល់ពុះៗឲ្យយូរបន្តិចចាំដាក់ចុះបង់អំបិលជាការស្រេច។
  5. អាចច្រកដបដាក់ទូទឹកកកបាន២ទៅ៣ថ្ងៃ ពេលញាំចាំដាក់ទឹកដោះគោខាប់ក៏បាន ឬលាយដាក់ចូលក្នុងឆ្នាំងហើយចាំច្រកដបក៏បាន។
  6. ទឹកសណ្តែកនេះប្រើភ្លើងតិចមិនបង្ខំភ្លើងទេបើភ្លើងខ្លាំងច្បាស់ខ្លោចបាត
  7. មិនច្បាស់អាចមើលតាមរូបខាងក្រោម សាកល្បងទាំងអស់គ្នា វាមិនត្រឹមតែឆ្ងាញ់ទេវាថែមទាំងមានគុណប្រយោជន៍ជួយឲឆ្អឹងរឹងមាំទៀត ដុកទ័រណែនាំឲ្យហូបវារៀងរាល់ថ្ងៃ។អាចធ្វើការ៉េមបានដោយគ្រាន់តែប្រើទឹកដោះគោខាប់ឲ្យផ្អែមមុតបន្តិចនឹងថែមក្បាលខ្ទិះដូងចូល។ហើយដាក់ចូលទូរកន្លែងកកជាការស្រេចនោះនឹងបានការ៉េមឆ្ងាញ់! 
Facebook Comments

error: Content is protected !!