ភេសជ្ជ:សូដារសជាតិខ្ញី

គ្រឿងផ្សំ

  • សូដា ២កំប៉ុង
  • ទឹកក្រូចឆ្មាលឿង ១ផ្លែ
  • ទឹកកកដុំតូចៗ បន្តិច

គ្រឿងផ្សំA

  • ខ្ញីឈូស ១០០ក្រាម
  • ទឹកឃ្មុំ ១០ក្រាម
  • ស្ករ Brown can sugar ៧០ក្រាម
  • ឈើអែម ១ក្រាម
  • គ្រឿងទេស ៤គ្រាប់
  • ម្ទេស ១ផ្លែ
  • ទឹកធម្មតា ២០០ មល

វីធីធ្វើ

  1. គ្រឿងផ្សំAលាយចូលគ្នាអោយសព្វ។
  2. បន្ទាប់មក យកទៅដាក់ដាំ ដោយប្រើភ្លើងតិចៗរយះពេល២០នាទី។
  3. ហើយត្រងយកកាកចេញ។
  4. បន្ទាប់មកយកដាក់ត្រាំលើទឹកកកអោយត្រជាក់។
  5. នៅពេលទឹកខ្ញីត្រជាក់ហើយ ចាក់ទឹកក្រូចឆ្មាបន្ថែមបន្តិចទៀត ទើបចាក់យកចំនុះ ៥០មល ដាក់លាយជាមួយនឹងសូដាចំនុះ ២០០មល និងទឹកកកមួយកែវ ទុកជាការស្រេច។
Facebook Comments

error: Content is protected !!