ទឹកប្រទាលកន្ទុយក្រពើ

 គ្រឿងផ្សំ

  • ប្រទាលកន្ទុយក្រពើ(ជ្រើសរើសប្រទាលដែលមានអាយុចាប់ពី១ឆ្នាំឡើងទៅទើបមានសាច់រឹងល្អ និងមិនសូវមានជ័រ)
  • ស្លឹកតយ(គ្មានក៏មិនអី)
  • ស្ករស
  • អំបិល

 វិធីធ្វើ

  1. យកប្រទាលកន្ទុយក្រពើមកចិតបនលាទាំងសងខាង ចេញ បន្ទាប់មកចិតយកសម្បកចេញឲ្យអស់ទុកតែសាច់សៗ។
  2. យកសាច់ប្រទាលកន្ទុយក្រពើមកហាន់ជាចំណិត តូចៗ ឬកាត់ជាដុំៗប៉ុនចាហួយដូង រួចយកទៅលាងយកជ័រចេញឲ្យអស់ឲ្យបានច្រើនទឹក បន្ទាប់មកស្រង់ ដាក់ក្នុងកញ្ច្រែងទុកមួយអន្លើ។
  3. ដាក់ទឹកដាំក្នុងឆ្នាំងឲ្យសមល្មមតាមចំនួន ប្រទាល។
  4. បើមានស្លឹកតយ អាចដាក់ស្លឹកតយពីរបី សន្លឹកទៅក្នុងឆ្នាំង ដើម្បីឲ្យមានក្លិនល្អ។
  5. ពេលទឹកពុះចាក់ស្ករសចូលឲ្យផ្អែមសមល្មមតាម ចូលចិត្ត និងដាក់អំបិលមួយចិបចូលផង។
  6. ចុងក្រោយចាក់សាច់ប្រទាលកន្ទុយ​ក្រពើចូល រង់ចាំឲវាពុះម្តងទៀតហើយលើកចុះទុកឲ្យត្រជាក់ សឹមដួសដាក់ដបក្លាសេទុកបរិភោគបានយូរថ្ងៃ៕
Facebook Comments

error: Content is protected !!