ទឹកល្ពៅទឹកដោះគោ

គ្រឿងផ្សំ ល្ពៅ ៣គីឡូ ខ្ទិះដូងកន្លះគីឡូ ទឹកដោះគោខាប់កន្លះកំប៉ុង ស្ករសបីវែកសម្លរ អំបិល១ចឹប វិធីធ្វើ ចិតល្ពៅអោយអស់សំបក លាងទឹកអោយស្អាត កាត់ដុំៗតូចៗ ដាក់ស្ងោរទឹកអោយលិចល្ពៅ ពុះផុយលើកចុះ ។យកល្ពៅទៅកិនលាយទឹកស្ងោរ កិននៅម៉ាសុិនទឹកក្រឡុក អោយម៉ត់ បន្ទាប់មកដាក់ដាំខ្ទិះដូងអោយពុះចាក់ទឹកល្ពៅចូល បន្ថែមទឹកដោះគោខាប់កន្លះកំប៉ុង ស្ករស៣វែក អំបិល១ចឹបពេលពុះលើកចុះទឹកល្ពៅនេះធ្វើអោយមានរសជាតិផ្អែមលមៗ

Read more

ភេសជ្ជ:សូដារសជាតិខ្ញី

គ្រឿងផ្សំ សូដា ២កំប៉ុង ទឹកក្រូចឆ្មាលឿង ១ផ្លែ ទឹកកកដុំតូចៗ បន្តិច គ្រឿងផ្សំA ខ្ញីឈូស ១០០ក្រាម ទឹកឃ្មុំ ១០ក្រាម ស្ករ Brown can sugar ៧០ក្រាម ឈើអែម ១ក្រាម គ្រឿងទេស

Read more

ស្វាយក្រឡុកទឹកដោះគោស្រស់

រសជាតិផ្អែម និងជូតិចៗរបស់ស្វាយទុុំ ព្រមទាំងក្លិនដ៏ឈ្ងុយហើយត្រជាក់របស់់ការ៉េមដូង បានក្លាយទៅជាទឹកក្រឡុកមួយបែបដ៏មានឱជារស និងមានភាពទាក់ទាញនៃក្លិនក្រអូបប្រហើរបស់ជីអង្គាម។ គ្រឿងផ្សំ ស្ចាយទុំ មិនកំណត់់ ទឹកកកដុំតូចៗ មិនកំណត់ ការ៉េមដូង ៣ស្លាបព្រាបាយ ទឹកដោះគោស្រស់ ៦០មល ជីអង្គាម ១ទង វីធីធ្វើ ស្វាយចិត្តសម្បកហើយកាត់ជាដុំតូចៗបន្ទាប់មកប្រើម៉ាសីុនទឹកក្រឡុក ក្រឡុកស្វាយអោយម៉ត់ ហើយចាក់យកតែចំនុះ៨០មល

Read more

ទឹកសណ្តែកស

គ្រឿង​ផ្សំ សណ្តែក​សៀង២០០ក្រាម ស្ករស២៥០ក្រាម អំបិល​​មួយ​ចុង​ស្លាព្រាកាហ្វេ ទឹក​ធម្មតា១៥០០០មីលីលីត   វិធីធ្វើ   ដំបូងអ្នក​ត្រូវ​ចាក់​សណ្តែក​ចូល​ទៅ​ក្នុង​ចាន​មួយ​ បន្ទាប់​មកធ្វើ​ការ​លាង​សម្អាតនឹង​ដាក់​ត្រាំ​វា​ទុក​​រយះ​ពេល​៨ម៉ោង​ទៅ​មួយ​យប់​ក៏​បាន​។បន្ទាប់​ពី​រង​ចាំ​កា​ត្រាំ​ទុក​អស់​រយៈ​ពេល​មួយ​​យប់​​មក ​ឃើញ​ថា​សណ្តែក​របស់​អ្នក​រីក​បាន​ល្អ​​ ដូច​នេះ​អ្នក​ត្រូវ​ធ្វើ​ការ​ញី​យក​សម្បក​នឹង​លាង​​វា​ឲ្យ​បាន​ស្អាត​នឹង​លាង​ជា​ច្រើន​ទឹក​ដើម្បី​ជ្រះ​សំបក់​ឲ្យ​អស់រួចទុក​មួយ​អន្លើ។ ​ ក្រោយ​ពី​លាង​សម្អាត​រួចមកអ្នក​គួរ​​តែ​​ចាក់​សណ្តែក​ចូល​ទៅ​ក្នុង​ម៉ាស៊ីន​ក្រឡុក​ដោយ​មាន​បន្ថែម​ទឹក​ចំនួន​១៥០០​មីលីលីត​​ចូល​ជា​មួយ​សឹម​​ចាប់​ផ្តើម​ធ្វើការ​ក្រឡុក​វា​ឲ្យ​ម៉ត់។    បន្ទាប់មក​ទៀត​អ្នក​ត្រូវ​ធ្វើ​ការ​​ចាក់​ទឹក​សណ្តែក​ចូល​ទៅ​ក្នុង​ឆ្នាំង​​មួយដោយ​មាន​ដាក់​​ក្រណាត់​ត្រង​កាក​ឲ្យ​បាន​ល្អ​។ ក្រោយ​ពីច្រោះ​យក​កាក​ចេញអ្នក​អាច​ដាក់​ស្ងោ​​​ឲ្យ​ទឹក​សណ្តែក​ពុះសឹម​ដាក់​ស្ករនិង​អំបិលមួយ​ចុង​ស្លាព្រា​កាហ្វេ​(នៅក្នុង​ពេល​ដាក់​ស្ងោ នោះ​អ្នក​ត្រូវ​​ធ្វើ​ការ​ដង​យក​ពពុះ​ចេញ) ជាការស្រេច។  ប្រសិន​បើ​អ្នក​ធ្វើ​សម្រាប់​ញាំនៅ​ផ្ទះដែល​មាន​សមាជិក​ខ្លះ​ចូលចិត្ត​ផ្អែម​ហើយ​​ខ្លះ​ទៀត​មិន​ចូល​ចិត្ត​ផ្អែម​ដូច​នេះអ្នក​​​បន្ថែម​​ស្ករ​នៅ​ពេល​ញាំក៏​បាន​។

Read more

ស្រកានាគក្រឡុក

គ្រឿងផ្សំ ផ្លែស្រកានាគ ពណ៌ក្រហម ហាន់ជាចំណិតៗ ១០០ក្រាម ទឹកស៊ីរ៉ូ ពណ៌ក្រហម ១ស្លាបព្រាបាយ ទឹកក្រូចឆ្មារ ២-៣ស្លាបព្រាបាយ ទឹកកកដុំតូចៗ ឬទឹកកកឈូស ១ចានចង្កឹះ វិធីក្រឡុក ចាក់ទឹកកកផ្លែស្រកានាគ ទឹកស៊ីរ៉ូ និងទឹកក្រូចឆ្មារ​​ចូលទៅក្នុងម៉ាស៊ីនក្រឡុក កិនឱ្យទាល់តែម៉ដ្ឋខាប់ជាសាច់មួយ។ ចាក់ដាក់កែវនិងតុបតែងឱ្យស្អាជាការស្រេច។

Read more

ទឹកក្រឡុកទុរ៉េន ខ្នុរ

 គ្រឿងផ្សំ សាច់ទុរេន២ក្លែប សាច់​ខ្នុរ ៣៤ក្លែប ទឹកដោះគោខាប់កន្លះកូនចាន ទឹកកកដាក់​តាមការ​ចូល​ចិត្ត ទឹកស្ករ១វែក វិធីធ្វើ ដំបូង​យក​ទឹកកកខ្នុរទុរេនទឹកដោះគោខាប់និង​ទឹកស្ករដាក់​ចូល​ក្នុង​ម៉ាស៊ីន​ក្រឡុក​រួច​ហើយ​បើក​ម៉ាស៊ីនក្រឡុកវាឲ្យ​​ទៅ​ជា​ទឹកក្រឡុកជា​។

Read more

ទឹកប្រទាលកន្ទុយក្រពើ

 គ្រឿងផ្សំ ប្រទាលកន្ទុយក្រពើ(ជ្រើសរើសប្រទាលដែលមានអាយុចាប់ពី១ឆ្នាំឡើងទៅទើបមានសាច់រឹងល្អ និងមិនសូវមានជ័រ) ស្លឹកតយ(គ្មានក៏មិនអី) ស្ករស អំបិល  វិធីធ្វើ យកប្រទាលកន្ទុយក្រពើមកចិតបនលាទាំងសងខាង ចេញ បន្ទាប់មកចិតយកសម្បកចេញឲ្យអស់ទុកតែសាច់សៗ។ យកសាច់ប្រទាលកន្ទុយក្រពើមកហាន់ជាចំណិត តូចៗ ឬកាត់ជាដុំៗប៉ុនចាហួយដូង រួចយកទៅលាងយកជ័រចេញឲ្យអស់ឲ្យបានច្រើនទឹក បន្ទាប់មកស្រង់ ដាក់ក្នុងកញ្ច្រែងទុកមួយអន្លើ។ ដាក់ទឹកដាំក្នុងឆ្នាំងឲ្យសមល្មមតាមចំនួន ប្រទាល។ បើមានស្លឹកតយ អាចដាក់ស្លឹកតយពីរបី

Read more

ផាសិនក្រឡុកជាមួយចេក

គ្រឿងផ្សំ Passion ៣ ផ្លែ ផ្លែចេក ២ ផ្លែ យ៉ាអ៊ូរ ៣ស្លាបព្រាបាយ ទឹកឃ្មុំ ឬ ទឹកស្កស ១ ស្លាបព្រា ទឹកកក ១ កែវ របៀបធ្វើ ចេកបកសំបកចេញ និងកាត់ជាកង់ៗ

Read more

ផាសិន ខក់ថែល Passion fruit cocktail

គ្រឿងផ្សំ Vodka Cruiser រសជាតិផ្លែផាស្សិន ៣០ ម.ល ទឹកផ្លែផាស្សិនស្រស់ ២ ស្លាបព្រាបាយ ទឹកក្រូចឆ្មារស្រស់ ១ ស្លាបព្រាកាហ្វេ ទឹកស៊ីរ៉ូធម្មតា ២ ស្លាបព្រាបាយ ទឹកកកដុំ និងទឹកកកកិន ស្លឹកជីរអង្កាម ៤ សន្លឹក

Read more

ធ្វើទឹកសណ្តែកខៀវ

សាកល្បងធ្វើទាំងអស់គ្នាធានាថាឈ្ងុយហើយឆ្ងាញ់!ជួយឲឆ្អឹងរឹងមាំ ដុកទ័រណែនាំឲ្យហូបវារៀងរាល់ថ្ងៃ។ គ្រឿងផ្សំ សណ្តែកសៀង២កំប៉ុង ទឹក៣លីត្រ ទឹកដោះគោខាប់១កំប៉ុង ស្លឹកតើយ១ដៃធំ អំបិលម៉ត់បន្តិច វិធីធ្វើ លាងសម្អាតរួចត្រាំសណ្តែកសៀងឲ្យរីកគ្រាប់រយៈពេល៨ម៉ោង ហើយលាងម្តងទៀតចាំយកទៅកិននឹងម៉ាស៊ីនទឹកក្រឡុកជាមួយនឹងស្លឹកតើយផងដែរ។ បន្ទាប់មកដាក់ស្បៃដែលជិតល្អច្រោះកុំឲ្យដោយកាកច្រោះយកតែទឹក។ បន្ទាប់មកទៀតដាក់ក្នុងឆ្នាំងស្ងោរវាលើភ្លើងកូរវារហូតដល់ពុះៗឲ្យយូរបន្តិចចាំដាក់ចុះបង់អំបិលជាការស្រេច។ អាចច្រកដបដាក់ទូទឹកកកបាន២ទៅ៣ថ្ងៃ ពេលញាំចាំដាក់ទឹកដោះគោខាប់ក៏បាន ឬលាយដាក់ចូលក្នុងឆ្នាំងហើយចាំច្រកដបក៏បាន។ ទឹកសណ្តែកនេះប្រើភ្លើងតិចមិនបង្ខំភ្លើងទេបើភ្លើងខ្លាំងច្បាស់ខ្លោចបាត មិនច្បាស់អាចមើលតាមរូបខាងក្រោម សាកល្បងទាំងអស់គ្នា វាមិនត្រឹមតែឆ្ងាញ់ទេវាថែមទាំងមានគុណប្រយោជន៍ជួយឲឆ្អឹងរឹងមាំទៀត

Read more
error: Content is protected !!